អដ្ឋកថាបរិហានសូត្រ
ក្បាលទី 28 · ទំព័រ 302
គប្បីជ្រាបវិនិច្ឆ័យក្នុងបរិហានិសូត្រទី ៨ ដូចតទៅនេះ បទថា គម្ភីរេសុ បានដល់ ជ្រៅដោយអត្ថ ។ បទថា ឋានាឋានេសុ បានដល់ ក្នុងហេតុ និងមិនមែនហេតុ ។ បទថា ន កមតិ បានដល់ មិននាំទៅ គឺមិន ប្រព្រឹត្តទៅ ។ ក្នុងបទថា បញ្ញាចក្ខុំ នេះ សូម្បីបញ្ញាកើតអំពីការរៀន ការសាកសួរ ក៏គួរ សូម្បីបញ្ញាកើតអំពីពិចារណាការចាក់ធ្លុះក៏គួរ ។