ភិក្ខុនីសូត្រ

ក្បាលទី 28 · ទំព័រ 303

សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ គ្រានោះ ភិក្ខុនីមួយរូប បានហៅបុរសម្នាក់មកបង្គាប់ថា នែបុរសអើយ ចូរអ្នកមកអាយ ចូរអ្នកចូលរកព្រះអានន្ទជាម្ចាស់ លុះចូលទៅ ដល់ហើយ ថ្វាយបង្គំព្រះបាទា ព្រះអានន្ទជាម្ចាស់ ដោយត្បូងតាមពាក្យ របស់យើងថា បពិត្រព្រះករុណាដ៏ចម្រើន ភិក្ខុនីឈ្មោះនេះ មានអាពាធ ទទួលទុក្ខវេទនា ឈឺធ្ងន់ នាងក្រាបថ្វាយបង្គំព្រះបាទា ព្រះអានន្ទជាម្ចាស់ ដោយត្បូងដូច្នេះហើយ ចូរទូលយ៉ាងនេះថា សូមព្រះអានន្ទជាម្ចាស់ ករុណា ចូលទៅសួរភិក្ខុនីនោះ ក្នុងសម្នាក់ភិក្ខុនី ដោយអាស្រ័យសេចក្តីអនុគ្រោះផង ចុះ ។ បុរសនោះ ក៏ទទួលពាក្យនាងភិក្ខុនីនោះថា ព្រះករុណានាងម្ចាស់ ហើយក៏ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ទើបថ្វាយបង្គំ ព្រះអានន្ទដ៏មានអាយុ រួចអង្គុយក្នុងទីសមគួរ ។ លុះបុរសនោះ អង្គុយក្នុង ទីសមគួរហើយ ទើបទូលព្រះអានន្ទដ៏មានអាយុដូច្នេះថា បពិត្រព្រះករុណា ដ៏ចម្រើន ភិក្ខុនីឈ្មោះនេះមានអាពាធ ទទួលទុក្ខវេទនា ឈឺធ្ងន់ នាងក្រាប ថ្វាយបង្គំព្រះបាទា ព្រះអានន្ទជាម្ចាស់ដោយត្បូង រួចនាងពោលយ៉ាងនេះថា បពិត្រលោកកម្ចាស់ដ៏ចម្រើន សូមព្រះអានន្ទជាម្ចាស់ ករុណាចូលទៅសួរ ភិក្ខុនីនោះ ក្នុងសម្នាក់ភិក្ខុនី ដោយអាស្រ័យសេចក្តីអនុគ្រោះផងចុះ ។ ព្រះអានន្ទ ដ៏មានអាយុ ទទួលនិមន្តដោយតុណ្ហីភាព ។ លំដាប់នោះ ព្រះអានន្ទ ដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយ ចូលទៅកាន់លំនៅនាងភិក្ខុនី ។ ឯភិក្ខុនីនោះ បានឃើញព្រះអានន្ទដ៏មាន អាយុ និមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏សិងលើគ្រែដណ្តប់ទទូរទាំង ក្បាល ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ច