អដ្ឋកថាភិក្ខុនីសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងភិក្ខុនីសូត្រទី ៩ ដូចតទៅនេះ បទថា ឯហិ ត្វំ បានដល់ ភិក្ខុនីមានចិត្តប្រតិព័ទ្ធក្នុងព្រះថេរៈ ទើបពោលយ៉ាងនេះ ដើម្បីបញ្ជូនបុរសនោះទៅ ។ បទថា សសីសំ បរុបិត្វា បានដល់ ដណ្តប់កាយរហូតដល់ក្បាល ។ បទថា មញ្ចកេ និបជ្ជិ បានដល់ ភិក្ខុនី ប្រញាប់ក្រាលនូវកម្រាល ហើយដេកលើគ្រែនោះ ។ បទថា ឯតទវោច សេចក្តីថា ព្រះអានន្ទសង្កេតអាការរបស់ភិក្ខុនីនោះ ទើបបានពោលជាមួយ ភិក្ខុនីនោះ ដើម្បីសម្តែងអសុភកថាដ៏ពីរោះ ដើម្បីឲ្យភិក្ខុនីលះនូវសេចក្តីលោភ ។ បទថា អាហារសម្ភូតោ បានដល់ រាងកាយនេះ កើតមកព្រោះ អាហារ គឺចម្រើនឡើងព្រោះអាស្រ័យអាហារ ។ បទថា អាហារំ និស្សាយ អាហារំ បជហតិ សេចក្តីថា បុគ្គលអាស្រ័យកពឡិង្ការាហារដែលជា បច្ចុប្បន្ន សេពអាហារនោះដោយឧបាយយ៉ាងនេះ រមែងលះអាហារ ពោលគឺ កម្មចាស់ គប្បីលះតណ្ហាដែលជាការប្រាថ្នាក្នុងកពឡិង្ការាហារ ដែលជា បច្ចុប្បន្ន ។ បទថា តណ្ហំ បជហតិ សេចក្តីថា បុគ្គលអាស្រ័យតណ្ហាដែល ជាបច្ចុប្បន្នដែលប្រព្រឹត្តទៅហើយយ៉ាងនេះ ក្នុងឥឡូវនេះ រមែងលះបុព្វតណ្ហា ដែលមានវដ្តៈជាមូល ។ សួរថា តណ្ហាដែលជាបច្ចុប្បន្ននេះ ជា កុសល ឬអកុសល ។ ឆ្លើយថា ជាអកុសល ។ សួរថា គួរសេព ឬមិន គួរសេព ។ ឆ្លើយថា គួរសេព ។ សួរថា ទាញយកបដិសន្ធិមក ឬមិន ទាញមក ។ ឆ្លើយថា មិនទាញមក ។ តែគួរលះនូវការប្រាថ្នាក្នុងតណ្ហា ដែលគួរសេព ដែលជាបច្ចុប្បន្ននេះឯង ។ បទថា កិមង្គំ បន ក្នុងបទថា សោ ហិ នាម អាយស្មា អាសវានំ ខយា ។ បេ ។ ឧបសម្បជ្ជ វិហរិស្សតិ កិមង្គំ បនាហំ នេះ ជាការបរិវិតក្កដល់ហេតុ ។ លោកអធិប្បាយសេចក្តី នេះថា ភិក្ខុនោះ នឹងធ្វើអរហត្តផលឲ្យជាក់ច្បាស់ ដោយហេតុណា អាត្មាអញ នឹងមិនធ