សង្ខិត្តសូត្រ
ក្បាលទី 28 · ទំព័រ 317
ម្នាលភិក្ខុទាំងឡាយ បដិបទា ( ការប្រតិបត្តិ ) នេះមាន ៤ ។ បដិបទា ៤ គឺអ្វីខ្លះ ។ គឺប្រតិបត្តិលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិបត្តិលំបាក តែត្រាស់ដឹងឆាប់ ១ ប្រតិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ១ ។ ម្នាលភិក្ខុទាំងឡាយ បដិបទា មាន ៤ យ៉ាងនេះឯង ។