អដ្ឋកថាសង្ខិត្តសូត្រ

ក្បាលទី 28 · ទំព័រ 318

គប្បីជ្រាបវិនិច្ឆ័យក្នុងសង្ខិត្តសូត្រទី ១ នៃបដិបទាវគ្គទី ២ ដូចតទៅនេះ ឈ្មោះថា បដិបត្តិលំបាក ព្រោះបដិសេធការបដិបត្តិងាយ ឈ្មោះថា បដិបទា ព្រោះគួរបដិបត្តិ ។ ឈ្មោះថា ទន្ធាភិញ្ញា ព្រោះមានការដឹង យឺតយូរ ។ ដោយភាពជាភារៈធ្ងន់ ព្រោះបដិបត្តិបានមិនរហ័ស ។ គប្បី ជ្រាបអត្ថក្នុងបទទាំងពួងដោយន័យនេះ ។