វិត្ថារសូត្រ
ម្នាលភិក្ខុទាំងឡាយ បដិបទានេះមាន ៤ ។ បដិបទា ៤ គឺ អ្វីខ្លះ ។ គឺប្រតិបត្តិលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិបត្តិលំបាក តែ ត្រាស់ដឹងឆាប់ ១ ប្រតិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិបត្តិលំបាក ទាំង ត្រាស់ដឹងក៏យឺតយូរ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុង លោកនេះ បើតាមប្រក្រតី ជាអ្នកមានរាគៈក្លៀវក្លា តែងទទួលទុក្ខទោមនស្ស ដែលកើតអំពីរាគៈរឿយៗ បើតាមប្រក្រតី ជាអ្នកមានទោសៈក្លៀវក្លា តែង ទទួលទុក្ខទោមនស្ស ដែលកើតអំពីទោសៈរឿយៗ បើតាមប្រក្រតី ជាអ្នក មានមោហៈក្លៀវក្លា តែងទទួលទុក្ខទោមនស្ស ដែលកើតអំពីមោហៈរឿយៗ ។ ឥន្ទ្រិយទាំង ៥ នេះ គឺសទ្ធ្រិន្ទិយ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយ នូវទន់ខ្សោយ រមែងកើតប្រាកដដល់ភិក្ខុនោះ ព្រោះតែឥន្ទ្រិយ ទាំង ៥ នេះ ទន់ខ្សោយ បុគ្គលនោះ រមែងសម្រេចអនន្តរិយគុណ ( មគ្គស មាធិដែលឲ្យផលជាលំដាប់ ) ដើម្បីអស់អាសវៈទាំងឡាយបានយឺតយូរ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិបត្តិលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិបត្តិលំបាក តែត្រាស់ដឹងឆាប់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បើតាមប្រក្រតី ជាអ្នក មានរាគៈក្លៀវក្លា តែងទទួលទុក្ខទោមនស្សដែលកើតអំពីរាគៈរឿយៗ បើ តាមប្រក្រតី ជាអ្នកមានទោសៈក្លៀវក្លា តែងទទួលទុក្ខទោមនស្ស ដែលកើត អំពីទោសៈរឿយៗ បើតាមប្រក្រតី ជាអ្នកមានមោហៈក្លៀវក្លា តែងទទួល ទុក្ខទោមនស្សដែលកើតអំពីមោហៈរឿយៗ ។