អសុភសូត្រ
ភិក្ខុនោះ តែងអាស្រ័យសេក្ខពល ( ធម៌ជា កម្លាំងរបស់ព្រះសេក្ខៈ ) ៥ នេះ គឺសទ្ធាពល ហិរិពល ឱត្តប្បពល វីរិយពល បញ្ញាពល ឥន្ទ្រិយទាំង ៥ នេះ គឺសទ្ធ្រិន្ទិយ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយនៅទន់ខ្សោយ រមែងកើតប្រាកដដល់ភិក្ខុនោះ ព្រោះតែ ឥន្ទ្រិយទាំង ៥ នេះនៅទន់ខ្សោយដែរ ភិក្ខុនោះ ក៏សម្រេចអនន្តរិយគុណ ដើម្បីអស់អាសវៈទាំងឡាយបានយឺតយូរ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ ថា ប្រតិបត្តិលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ។ ម្នាលភិក្ខុទាំងឡាយ ចុះ ប្រតិបត្តិលំបាក តែត្រាស់ដឹងបានឆាប់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញគ្រឿងមិនស្អាតក្នុងកាយក ំណត់ សេចក្តីបដិកូលក្នុងអាហារ កំណត់សេចក្តីមិនត្រេកអរ ក្នុងលោកទាំងពួង ឃើញនូវសេចក្តីមិនទៀង ក្នុងសង្ខារទាំងពួង មួយទៀត ភិក្ខុនោះ កំណត់ សេចក្តីស្លាប់ តម្កល់ទុកដោយប្រពៃព្ធដ៏ខាងក្នុង ។ ភិក្ខុនោះ តែងអាស្រ័យ នូវសេក្ខពល ( ធម៌ជាកម្លាំងរបស់ព្រះសេក្ខៈ ) ៥ នេះ គឺសទ្ធាពល ហិរិពល ឱត្តប្បពល វីរិយពល បញ្ញាពល ឥន្ទ្រិយ ៥ នេះ គឺសទ្ធ្រិន្ទិយ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយក្លៀវក្លា រមែងកើតប្រាកដ ដល់ភិក្ខុនោះ ព្រោះតែឥន្ទ្រិយទាំង ៥ នេះក្លៀវក្លាដែរ ភិក្ខុនោះ ក៏សម្រេច នូវអនន្តរិយគុណ ដើម្បីអស់អាសវៈទាំងឡាយបានឆាប់ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិបត្តិលំបាក តែត្រាស់ដឹងឆាប់ ។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក អកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្