អដ្ឋកថាអសុភសូត្រ

ក្បាលទី 28 · ទំព័រ 327

គប្បីជ្រាបវិនិច្ឆ័យក្នុងអសុភសូត្រទី ៣ ដូចតទៅនេះ បទថា អសុភានុបស្សី កាយេ វិហរតិ សេចក្តីថា ភិក្ខុពិចារណាឃើញក្នុង ករជកាយរបស់ខ្លួនថាមិនស្អាត ដោយការចូលទៅប្រៀបធៀបោនឹងអសុភ ១០ ដែលខ្លួនឃើញហើយខាងក្រៅ ដោយន័យនេះថា នោះយ៉ាងណា នេះក៏យ៉ាង នោះ អធិប្បាយថា ឃើញកាយរបស់ខ្លួនដោយញាណ ដោយជាវត្ថុមិន ស្អាត ដោយជាវត្ថុបដិកូល ។ បទថា អាហារេ បដិក្កូលសញ្ញី សេចក្តីថា មានការសម្គាល់ក្នុងកពឡិង្ការាហារថាជាបដិកូល ដោយអំណាចបដិកូល ៩ ។ បទថា សព្វលោកេ អនភិរតសញ្ញី សេចក្តីថា ប្រកបដោយការ មិនគួរត្រេកអរ គឺដោយសញ្ញាថា គួរខ្លាចរអា ក្នុងលោកសន្និវាសដែលជា ត្រៃធាតុទាំងអស់ ។ បទថា សព្វសង្ខារេសុ អនិច្ចានុបស្សី សេចក្តីថា ពិចារណាឃើញសង្ខារដែលប្រព្រឹត្តទៅក្នុងភូមិទាំង ៣ ដោយភាពជារបស់ មិនទៀង ។ បទថា មរណសញ្ញា បានដល់ សញ្ញាដែលកើតឡើង ព្រោះ ប្រារព្ធសេចក្តីស្លាប់ ។ បទថា អជ្ឈត្តំ សុបដ្ឋិតា ហោតិ បានដល់ ចូលទៅ តាំងទុកដោយល្អខាងក្នុងកាយរបស់ខ្លួន ។ លោកពោលវិបស្សនាដែល មានកម្លាំង ដោយហេតុមានប្រមាណបុណ្ណេះ ។ បទថា សេក្ខពលានិ បាន ដល់ កម្លាំងរបស់បុគ្គលដែលត្រូវសិក្សា ។ ពាក្យដ៏សេសក្នុងបទនេះ ងាយ យល់ទាំងអស់ ដោយអំណាចបាលី ។ បទថា អសុភានុបស្សី ជាដើម លោកពោលដើម្បីសម្តែងដល់បដិបទាលំបាក បឋមជ្ឈានជាដើម លោក ពោលដើម្បីសម្តែងបដិបទាងាយស្រួល ។ ព្រោះថា អសុភជាដើម មាន បដិកូលជាអារម្មណ៍ ។ តាមប្រក្រតី ចិត្តដែលស្រឡាញ់ រមែងជាប់នៅក្នុង អារម្មណ៍ទាំងនោះ ព្រោះដូច្នោះ កាលចម្រើនអសុភជាដើមនោះ ឈ្មោះថា បដិបត្តិបដិបទាលំបាក ។