បឋមខមសូត្រ

ក្បាលទី 28 · ទំព័រ 329

ម្នាលភិក្ខុទាំងឡាយ បដិបទានេះមាន ៤ យ៉ាង ។ បដិបទា ៤ គឺអ្វីខ្លះ ។ គឺប្រតិបត្តិមិនអត់ធន់ ១ ប្រតិបត្តិអត់ធន់ ១ ប្រតិបត្តិទូន្មាន ( ឥន្ទ្រិយ ) ១ ប្រតិបត្តិស្ងប់រម្ងាប់ ( វិតក្ក ) ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះ ប្រតិបត្តិមិនអត់ធន់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជេរតបនឹងបុគ្គលដែលជេរ ខឹងតបនឹងបុគ្គលដែលខឹង ប្រកួត ប្រកាន់តបនឹងបុគ្គលដែលប្រកួតប្រកាន់ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិបត្តិមិនអត់ធន់ ។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិបត្តិអត់ធន់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនជេរតបនឹងបុគ្គល ដែលជេរ មិនខឹងតបនឹងបុគ្គលដែលខឹង មិនប្រកួតប្រកាន់តបនឹងបុគ្គល ដែលប្រកួតប្រកាន់ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិបត្តិអត់ធន់ ។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិបត្តិទូន្មាន ( នូវឥន្ទ្រិយ ) តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ហើយមិនកាន់យក នូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺ អភិជ្ឈា និងទោមនស្ស គប្បីជាប់តាមភិក្ខុដែលមិនសង្រួមចក្ខុន្ទ្រិយនុ៎ះ ព្រោះ ហេតុតែមិនសង្រួមចក្ខ្រុន្ទិយឯណា ប្រតិបត្តិដើម្បីសង្រួមចក្ខុន្ទ្រិយនោះ រក្សា ចក្ខ្រុន្ទិយ ដល់នូវការសង្រួមចក្ខុន្ទ្រិយ ឮសំឡេងដោយត្រចៀក … ធុំក្លិន ដោយច្រមុះ … ទទួលរសដោយអណ្តាត … ពាល់ត្រូវផោដ្ឋព្វៈដោយកាយ … ដឹងធម្មារម្មណ៍ដោយចិត្ត ហើយមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បី ជាប់តាមនូវភិក្ខុដែលជាអ្នកមិនសង្រួមមន្រិន្ទិយនុ៎ះ ព្រោះហេតុតែ