អដ្ឋកថា ទុតិយខមសូត្រ

ក្បាលទី 28 · ទំព័រ 332

ម្នាលភិក្ខុទាំងឡាយ បដិបទានេះមាន ៤ យ៉ាង ។ បដិបទា ៤ គឺអ្វីខ្លះ ។ គឺប្រតិបិត្តិមិនអត់ធន់ ១ ប្រតិបត្តិអត់ធន់ ១ ប្រតិបត្តិទូន្មាន ( នូវ ឥន្ទ្រិយ ) ១ ប្រតិបត្តិស្ងប់រម្ងាប់ ( វិតក្ក ) ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះ ប្រតិបត្តិមិនអត់ធន់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុង លោកនេះ ជាអ្នកមិនអត់ធន់ចំពោះត្រជាក់ ក្តៅ សេចក្តីឃ្លាន ស្រេក ចំពោះសម្ផស្សនៃរបោម មូស ខ្យល់ កម្តៅថ្ងៃ និងពស់តូច ពស់ធំ ចំពោះ ពាក្យសម្តីដែលអាក្រក់ជួជាតិ ជាអ្នកមិនអត់ធ្មត់ ចំពោះវេទទាដែលកើតឡើង ក្នុងសរីរៈរាងកាយ ដែលជាទុក្ខក្លៀវក្លា ក្រហល់ក្រហាយ ខ្លោចផ្សា មិនត្រជាក់ចិត្ត មិនគាប់ចិត្ត ដែលអាចនឹងឆក់យកជីវិតទៅបាន ។ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា ប្រតិបត្តិមិនអត់ធន់ ។ ម្នាលភិក្ខុទាំងឡាយ ចុះ ប្រតិបត្តិអត់ធន់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុង លោកនេះ ជាអ្នកអត់ធន់ចំពោះត្រជាក់ ក្តៅ សេចក្តីឃ្លាន ស្រេក ចំពោះ សម្ផស្សនៃរបោម មូស ខ្យល់ កម្តៅថ្ងៃ និងពស់តូច ពស់ធំ ចំពោះពាក្យ សម្តីដែលអាក្រក់ជួជាតិ ជាអ្នកអត់ធ្មត់ ចំពោះវេទនាដែលកើតឡើងក្នុង សរីរៈរាងកាយ ដែលជាទុក្ខក្លៀវក្លា ក្រហល់ក្រហាយ ខ្លោចផ្សា មិនត្រជាក់ ចិត្ត មិនគាប់ចិត្ត ដែលអាចនឹងឆក់យកជីវិតទៅបាន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិបត្តិអត់ធន់ ។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិបត្តិទូន្មាន ( នូវ ឥន្ទ្រិយ ) តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញ រូបដោយចក្ខុហើយ មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាម នូវភិក្ខុ