ឧភយសូត្រ និងអដ្ឋកថា
ម្នាលភិក្ខុទាំងឡាយ បដិបទានេះមាន ៤ យ៉ាង ។ បដិបទា ៤ គឺអ្វីខ្លះ ។ គឺប្រតិបត្តិលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិបត្តិ លំបាកតែត្រាស់ដឹងបានឆាប់ ១ ប្រតិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិស្រួល ទាំងត្រាស់ដឹងក៏បានឆាប់ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្តា បដិបទាទាំង ៤ យ៉ាងនោះ បដិបទាណា ទាំងមានសេចក្តីលំបាក ទាំងត្រាស់ដឹង បានក៏យឺតយូរ ម្នាលភិក្ខុទាំងឡាយ បដិបទានេះ ចាត់ជាថោកទាប ដោយ ហេតុ ២ ស្ថាន គឺថាប្រតិបត្តិលំបាក ចាត់ជាថោកទាប ដោយប្រតិបត្តិ លំបាក ១ ប្រតិបត្តិត្រាស់ដឹងបានយឺតយូរ ចាត់ជាថោកទាប ដោយសេចក្តី យឺតយូរ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះចាត់ជាបដិបទាថោកទាប ដោយ ហេតុ ២ ស្ថាន ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបដិបទាទាំង ៤ យ៉ាងនោះ បដិបទាណាលំបាក ត្រាស់ដឹងបានឆាប់ ម្នាលភិក្ខុទាំងឡាយ បដិបទានេះ ចាត់ជាថោកទាប ព្រោះសេចក្តីលំបាក ។ ម្នាលភិក្ខុទាំងឡាយ បណ្តា បដិបទាទាំង ៤ យ៉ាងនោះ បដិបទាណាស្រួល តែទាស់ត្រាស់ដឹងយឺតយូរ ម្នាលភិក្ខុទាំងឡាយ បដិបទានេះចាត់ជាថោកទាប ព្រោះត្រាស់ដឹងយឺតយូរ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបដិបទាទាំង ៤ នោះ បដិបទាណាស្រួល ទាំង ត្រាស់ដឹងក៏ឆាប់ ម្នាលភិក្ខុទាំងឡាយ បដិបទានេះចាត់ជាថ្លៃថ្លា ដោយហេតុ ២ ស្ថាន គឺថាប្រតិបត្តិស្រួល ចាត់ជាថ្លៃថ្លាដោយប្រតិបត្តិ ១ បដិបទាណា ត្រាស់ដឹងបានឆាប់ ចាត់ជាថ្លៃថ្លា ដោយការត្រាស់ដឹងបានឆាប់ ១ ។ ម្នាល ភិក្ខុទាំងឡាយ នេះចាត់ជាបដិបទាថ្លៃថ្លា ដោយហេតុ ២ ស្ថាន ។ ម្នាលភិក្ខុ ទាំងឡាយ បដិបទាមាន ៤ យ៉ាងនេះឯង ។ ៥