មហាមោគ្គល្លានសូត្រ
គ្រានោះ ព្រះសារីបុត្តមានអាយុ ចូលទៅរកព្រះមហា មោគ្គលានមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹង ព្រះមហាមោគ្គល្លានមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ នឹងពាក្យ ដែលគួររពឫកហើយ ក៏គង់ក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្តមានអាយុ គង់ នៅក្នុងទីដ៏សមគួរហើយ ក៏បានពោលនឹងព្រះមហាមោគ្គល្លានមានអាយុថា ម្នាលអាវុសោមោគ្គល្លាន បដិបទានេះមាន ៤ ។ បដិបទា ៤ គឺអ្វីខ្លះ ។ គឺ ប្រតិបត្តិលំបាក ទាំងត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិលំបាក តែត្រាស់ដឹង បានឆាប់ ១ ប្រតិបត្តិស្រួល តែទាស់ត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិស្រួល ទាំងត្រាស់ដឹងក៏បានឆាប់ ១ ។ ម្នាលអាវុសោ បដិបទាមាន ៤ យ៉ាងនេះ ឯង ។ ម្នាលអាវុសោ បណ្តាបដិបទាទាំង ៤ នេះ ចិត្តអ្នកអាស្រ័យនូវ បដិបទាណា ទើបរួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ។ ម្នាល អាវុសោសារីបុត្ត បដិបទានេះមាន ៤ ។ បដិបទា ៤ គឺអ្វីខ្លះ ។ គឺប្រតិបត្តិ លំបាក ទាំងត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិលំបាក តែត្រាស់ដឹងបានឆាប់ ១ ប្រតិបត្តិស្រួល តែទាស់ត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិស្រួល ទាំងត្រាស់ដឹង ក៏បានឆាប់ ១ ។ ម្នាលអាវុសោ បដិបទាមាន ៤ យ៉ាងនេះឯង ។ ម្នាល អាវុសោ បណ្តាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទាដែលជា ប្រតិបត្តិលំបាក តែត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈ ព្រោះមិន ប្រកាន់មាំ ។