អដ្ឋកថាមហាមោគ្គល្លានសូត្រ
ក្បាលទី 28 · ទំព័រ 338
គប្បីជ្រាបវិនិច្ឆ័យក្នុងមហាមោគ្គល្លានសូត្រទី ៧ ដូចតទៅនេះ មគ្គ ៣ ខាងក្រោមរបស់ព្រះមហាមោគ្គល្លានត្ថេរ ជាសុខាបដិបទាទន្ធាភិញ្ញា គឺបដិបត្តិងាយ ត្រាស់ដឹងយឺតយូរ ។ អរហត្តមគ្គ ជាទុក្ខាបដិបទាខិប្បាភិញ្ញា គឺបដិបត្តិលំបាក ត្រាស់ដឹងរហ័ស ។ ព្រោះដូច្នោះ ទើបព្រះមហា មោគ្គល្លានពោលយ៉ាងនេះថា យាយំ បដិបទា ទុក្ខា ខិប្បាភិញ្ញា ឥមំ មេ បដិបទំ អាគម្ម អនុបទាយ អាសវេហិ ចិត្តំ វិមុត្តំ ប្រែថា ចិត្តរបស់ ខ្ញុំរួចផុតហើយចាកអាសវៈទាំងឡាយ មិនប្រកាន់មាំដោយឧបាទាន ព្រោះ អាស្រ័យទុក្ខាបដិបទាខិប្បាភិញ្ញា ដូច្នេះ ។