សារីបុត្តសូត្រ
គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ចូលទៅរកព្រះសារី បុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹង ព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរ រពឫកហើយ ក៏គង់នៅក្នុងទីដ៏សមគួរ ។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត បដិបទានេះមាន ៤ ។ បដិបទា ៤ គឺអ្វីខ្លះ ។ គឺ ប្រតិបត្តិលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិបត្តិលំបាក តែត្រាស់ដឹង បានឆាប់ ១ ប្រតិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិស្រួល ទាំងត្រាស់ដឹងក៏បានឆាប់ ១ ។ ម្នាលអាវុសោ បដិបទាមាន ៤ យ៉ាងនេះ ឯង ។ ម្នាលអាវុសោ បណ្តាបដិបទាទាំង ៤ នេះ ចិត្តអ្នកអាស្រ័យនូវ បដិបទា ដែលនាំឲ្យរួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ។ ម្នាល អាវុសោមោគ្គល្លាន បដិបទានេះមាន ៤ ។ បដិបទា ៤ គឺអ្វីខ្លះ ។ គឺ ប្រតិបត្តិលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិបត្តិលំបាក តែត្រាស់ដឹង បានឆាប់ ១ ប្រតិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិស្រួល ទាំង ត្រាស់ដឹងក៏បានឆាប់ ១ ។ ម្នាលអាវុសោ បដិបទាមាន ៤ យ៉ាងនេះឯង ។ ម្នាលអាវុសោ បណ្តាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទា ដែលជាប្រតិបត្តិស្រួល ទាំងត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈ ទាំងឡាយ ព្រោះមិនប្រកាន់មាំ ។