អដ្ឋកថាសារីបុត្តសូត្រ

ក្បាលទី 28 · ទំព័រ 340

គប្បីជ្រាបវិនិច្ឆ័យក្នុងសារីបុត្តសូត្រទី ៨ ដូចតទៅនេះ មគ្គ ៣ ខាងក្រោមរបស់ព្រះធម្មសេនាបតី ជាសុខាបដិបទាទន្ធាភិញ្ញា គឺបដិបត្តិងាយត្រ ាស់ដឹងយឺតយូរ អរហត្តមគ្គ ជាសុខាបដិបទាខិប្បាភិញ្ញា គឺបដិបត្តិងាយត្រ ាស់ដឹងរហ័ស ព្រោះដូច្នោះ ទើបព្រះសារីបុត្តត្ថេរពោលថា យាយំ បដិបទា សុខា ខិប្បាភិញ្ញា ដូច្នេះជាដើម ក្នុង ២ សូត្រនេះ គប្បី ជ្រាបថា លោកពោលបដិបទាលាយគ្នា ។