សសង្ខារសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដនៅក្នុង លោក ។ បុគ្គល ៤ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ពួកខ្លះ ក្នុងលោកនេះ ជាសសង្ខារបរិនិព្វាយីក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយទៅ ទើបជា សសង្ខារបរិនិព្វាយី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអសង្ខារបរិនិព្វាយី ក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយទៅ ទើបជាអសង្ខារបរិនិព្វាយី ។ ម្នាល ភិក្ខុទាំងឡាយ ចុះបុគ្គលជាសសង្ខារបរិនិព្វាយីក្នុងបច្ចុប្បន្ន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញគ្រឿងមិនស្អាត ក្នុងកាយ កំណត់សេចក្តីបដិកូលក្នុងអាហារ កំណត់សេចក្តីមិនត្រេកអរ ក្នុង លោកទាំងពួង ឃើញនូវសេចក្តីមិនទៀង ក្នុងសង្ខារទាំងពួង មួយទៀត ភិក្ខុនោះ កំណត់សេចក្តីស្លាប់ តម្កល់ទុកដោយប្រពៃព្ធដ៏ខាងក្នុង ។ ភិក្ខុនោះ តែងអាស្រ័យនៅសេក្ខពល ( ធម៌ជាកម្លាំងព្រះសេក្ខៈ ) ៥ នេះ គឺសទ្ធាពល ហិរិពល ឱត្តប្បពល វីរិយពល បញ្ញាពល ឥន្ទ្រិយទាំង ៥ នេះ គឺសទ្ធ្រិន្ទិយ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយដ៏ក្លៀវក្លា រមែង កើតប្រាកដដល់ភិក្ខុនោះ ព្រោះឥន្ទ្រិយទាំង ៥ នេះក្លៀវក្លាដែរ ភិក្ខុនោះក៏ ជាសសង្ខារបរិនិព្វាយី ក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជា សសង្ខារបរិនិព្វាយី ក្នុងបច្ចុប្បន្នយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល លុះបែកធ្លាយរាងកាយទៅ ទើបជាសសង្ខារបរិនិព្វាយី តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញគ្រ