យុគនទ្ធសូត្រ
សម័យមួយ ព្រះអានន្ទដ៏មានអាយុ នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ ក្នុងទីនោះ ព្រះអានន្ទដ៏មានអាយុ បានហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុដ៏មានអាយុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលតប ថេរវាចានៃព្រះអានន្ទដ៏មានអាយុថា ករុណាអាវុសោ ។ ព្រះអានន្ទដ៏មាន អាយុ ក៏បានពោលពាក្យដូច្នេះថា ម្នាលអាវុសោទាំងឡាយ សហធម្មិក ឯណាមួយ ជាភិក្ខុក្តី ភិក្ខុនីក្តី ព្យាករនូវការដល់ព្រះអរហត្តក្នុងសម្នាក់ខ្ញុំ ដោយមគ្គទាំង ៤ ឬបណ្តាមគ្គទាំង ៤ នុ៎ះ មគ្គណាមួយ ដោយអាការ ទាំងពួង ។ មគ្គទាំង ៤ គឺអ្វីខ្លះ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង សាសនានេះ ចម្រើនវិបស្សនា មានសមថៈជាប្រធាន កាលលោកចម្រើន វិបស្សនា មានសមថៈជាប្រធាន មគ្គក៏កើតឡើង ។ លោកក៏បន្ទុំចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលបើលោកបន្ទុំចម្រើន ធ្វើឲ្យច្រើនឡើងនូវមគ្គ នោះ លោកក៏អាចលះបង់សញ្ញោជនៈទាំងឡាយបាន ទាំងអនុស័យក៏អស់ ទៅ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចម្រើនសមថៈ មាន វិបស្សនាជាប្រធាន កាលលោកចម្រើនសមថៈមានវិបស្សនាជាប្រធាន មគ្គ ក៏កើតឡើង ។ លោកក៏បន្ទុំ ចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលបើលោក បន្ទុំ ចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះ លោកក៏អាចលះបង់សញ្ញោជនៈបាន ទាំងអនុស័យក៏អស់ទៅ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចម្រើន សមថៈ និងវិបស្សនា ជាគូនឹងគ្នា កាលលោកចម្រើនសមថៈ និងវិបស្សនា ជាគូនឹងគ្នា មគ្គក៏កើតឡើង ។ លោកក៏បន្ទុំ ចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលបើលោកបន្ទុំ ចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះ លោកក៏អាចលះបង់ សញ្ញោជនៈបាន ទាំងអនុស័យក៏អស់ទៅ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ចិត្តរបស់ភិក្ខុដែលឧទ្ធច្ចៈ ( វិបស្សនូបក្កិលេស ១០ ) ក