អដ្ឋកថាយុគនទ្ធសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងយុគនទ្ធសូត្រទី ១០ ដូចតទៅនេះ បទថា សមថបុព្វង្គមំ បានដល់ ធ្វើសមថៈទៅខាងមុខ គឺឲ្យជាបុរេចារិក ។ បទថា មគ្គោ សញ្ជាយតិ បានដល់ លោកុត្តរមគ្គទី ១ រមែងកើតឡើង ។ បទថា សោ តំ មគ្គំ សេចក្តីថា ឈ្មោះថា អាសេវនៈជាដើមមិនមានដល់ មគ្គដែលប្រព្រឹត្តទៅក្នុងខណៈចិត្ត ១ តែកាលញ៉ាំងមគ្គទី ២ ឲ្យកើតឡើង លោកពោលថា អ្នកសេពចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះឯង ។ បទថា វិបស្សនាបុព្វង្គមំ បានដល់ ធ្វើវិបស្សនាឲ្យទៅខាងមុខ គឺឲ្យជាបុរេចារិក ។ បទថា សមថំ ភាវេតិ សេចក្តីថា ដោយប្រក្រតី បុគ្គលបានវិបស្សនា តាំងនៅក្នុងវិបស្សនា រមែងញ៉ាំងសមាធិឲ្យកើតឡើង ។ បទថា យុគនទ្ធំ ភាវេតិ បានដល់ ធ្វើឲ្យជាគូជាប់គ្នាទៅ ។ ក្នុង សេចក្តីនោះ ភិក្ខុមិនអាចនឹងប្រើចិត្តដួងនោះចូលសមាបត្តិ ហើយប្រើចិត្តដួង នោះឯង ពិចារណាសង្ខារបាន ។ តែភិក្ខុនេះចូលសមាបត្តិដរាបណា រមែង ពិចារណាសង្ខារដរាបនោះ ពិចារណាសង្ខារដរាបណា រមែងចូលសមាបត្តិ ដរាបនោះ ។ សួរថា សេចក្តីនេះដូចម្តេច ។ ឆ្លើយថា ភិក្ខុចូលបឋមជ្ឈាន កាលចេញអំពីបឋមជ្ឈានហើយ ពិចារណាសង្ខារទាំងឡាយ កាលពិចារណា សង្ខារទាំងឡាយហើយ ចូលទុតិយជ្ឈាន ។ បេ ។ នេវសញ្ញានាសញ្ញាយតនសមាបត្តិ កាលចេញអំពីនេវសញ្ញានាសញ្ញាយតនសមាបត្តិហើយ ពិចារណាសង្ខារទាំងឡាយ ដោយអាការយ៉ាងនេះ ភិក្ខុនេះ ឈ្មោះថា ចម្រើន បឋមវិបស្សនាឲ្យជាគូគ្នា ។ បទថា ធម្មុទ្ធច្ចវិគ្គហិតំ សេចក្តីថា ដែល ឧទ្ធច្ចៈ គឺវិបស្សនូបក្កិលេស ១០ ក្នុងធម៌ គឺសមថៈ និងវិបស្សនាចាប់ ហើយ គឺចាប់តោងដោយល្អ ។ ដោយបទថា ហោតិ សោ អាវុសោ សមយោ នេះ លោកពោលដល់កាលដែលបានសប្បាយ ៧ ។ បទថា យន្តំ ចិត្តំ បានដល់ ចិត្តដែលឈានចុះកាន់