ចេតនាសូត្រ

ក្បាលទី 28 · ទំព័រ 350

ម្នាលភិក្ខុទាំងឡាយ កាលបើកាយទ្វារមាន សុខទុក្ខជាខាងក្នុង រមែងកើតឡើង ព្រោះកាយសព្ចោតនាជាហេតុ ម្នាលភិក្ខុទាំងឡាយ កាលបើវចីទ្វារមាន សុខទុក្ខជាខាងក្នុង រមែងកើតឡើង ព្រោះវចីសព្ចោតនា ជាហេតុ ម្នាលភិក្ខុទាំងឡាយ កាលបើមនោទ្វារមាន សុខទុក្ខជាខាងក្នុង រមែងកើតឡើង ព្រោះមនោសព្ចោតនាជាហេតុ ឬព្រោះអវិជ្ជាជាបច្ច័យ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលតាក់តែងកាយសង្ខារដោយខ្លួនឯង ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដទៃ តាក់តែងកាយសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏ មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្តីដឹងច្បាស់ តាក់តែងកាយសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមិនមានសេចក្តីដឹងច្បាស់ តាក់តែងកាយសង្ខារ ដែល ជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលតាក់តែងវចីសង្ខារដោយខ្លួនឯង ដែលជាបច្ច័យនាំឲ្យសុខទុក្ខជាខាងក្នុង កើងឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដទៃតាក់តែងវចីសង្ខារ ដែលជាបច្ច័យនាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្តីដឹងច្បាស់ តាក់តែងវចីសង្ខារដែលជាបច្ច័យ នាំឲ្យសុខទុក្ខជា ខាងក្នុង កើតឡើងក៏មាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលតាក់តែងមនោសង្ខារដោយខ្លួនឯង ដែលជាបច្ច័យនាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដទៃតាក់តែងមនោសង្ខារ ដែលជាបច្ច័យ នាំឲ្យ សុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្តី ដឹងច្បាស់ តាក់តែងមនោសង្ខារ ដែលបច្ច័យ នាំឲ្យ