អដ្ឋកថាចេតនាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងចេតនាសូត្រទី ១ នៃសព្ចោតនិយវគ្គទី ៣ ដូចតទៅនេះ បទថា កាយេ បានដល់ កាលកាយទ្វារ អធិប្បាយថា កាលការកម្រើកកាយមាន ។ បទថា កាយសព្ចោតនាហេតុ ជាដើម ការសម្រេច នៃចេតនាក្នុងកាយទ្វារ ឈ្មោះថា កាយសព្ចោតនា គឺការដាក់ចិត្ត ធ្វើតាមផ្លូវកាយ កាយសព្ចោតនានោះ មាន ២០ គឺកាមាវចរកុសល ៨ អកុសល ១២ ។ វចីសព្ចោតនាក៏ដូចគ្នា មនោសព្ចោតនាក៏ដូចគ្នា ។ ម្យ៉ាងទៀត មហគ្គតចេតនា ៩ ក៏បានក្នុងបទនេះ ។ បទថា កាយសព្ចោតនាហេតុ បានដល់ ព្រោះកាយសញ្ចេតនាជាបច្ច័យ ។ បទថា ឧប្បជ្ជតិ អជ្ឈត្តំ សុខទុក្ខំ បានដល់ សុខកើតឡើងខាងក្នុងខ្លួន ព្រោះកុសលកម្ម ៨ ជាបច្ច័យ ទុក្ខកើតឡើង ព្រោះអកុសលកម្ម ១២ ជាបច្ច័យ ។ ក្នុងទ្វារ ដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា អវិជ្ជាបច្ចយា វា បានដល់ ព្រោះអវិជ្ជាជាហេតុ ។ ពិតហើយ បើអវិជ្ជាដែលត្រូវបិទបាំងជាបច្ច័យ កាលបើ ដូច្នោះ ចេតនាដែលជាបច្ច័យនៃសុខ និងទុក្ខក្នុងទ្វារ ៣ រមែងកើតឡើង ។ នេះលោកពោលដោយអំណាចបច្ច័យដែលជាមូល ដោយប្រការដូច្នេះ ។ ក្នុងបទថា សាមំ វា ជាដើម បុគ្គលដែលអ្នកដទៃមិនបានប្រើ កាល តាក់តែងដោយខ្លួនឯង ឈ្មោះថា តាក់តែងកាយសង្ខារដោយខ្លួនឯង ។ បបួល អ្នកដទៃឲ្យតាក់តែងកាយសង្ខារណា អ្នកដទៃ ឈ្មោះថា តាក់តែងកាយសង្ខារនោះរបស់បុគ្គលនោះ ។ បុគ្គលណាដឹងកុសលថាជាកុសល ដឹង អកុសលថាជាអកុសល ដឹងកុសលវិបាកថាជាកុសលវិបាក ដឹងអកុសលវិបាកថាជាអកុសលវិបាក រមែងតាក់តែងសង្ខារ ២០ ក្នុងកាយទ្វារ បុគ្គល នេះ ឈ្មោះថា តាក់តែងសង្ខារ បុគ្គលណាមិនដឹងយ៉ាងនេះ តាក់តែងសង្ខារ បុគ្គលនេះ ឈ្មោះថា មិនដឹងច្បាស់តាក់តែងសង្ខារ ។