វិភតិ្តសូត្រ
ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ បានហៅពួកភិក្ខុមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ពួកភិក្ខុទាំងនោះ ទទួលតបថេរវាចានៃព្រះសារី បុត្តដ៏មានអាយុថា ព្រះករុណា អាវុសោ ។ ទើបព្រះសារីបុត្តដ៏មាន អាយុ មានថេរវាចាដូច្នេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំទើបនឹងទទួល ឧបសម្បទាបានកន្លះខែ ក៏អាចធ្វើឲ្យជាក់ច្បាស់នូវអត្ថប្បដិសម្ភិទា ដោយ ចំណែក ដោយព្យញ្ជនៈបាន ខ្ញុំនឹងប្រាប់ នឹងសម្តែង នឹងធ្វើឲ្យយល់ច្បាស់ នឹងតាំងផ្តើម នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់នូវអត្ថប្បដិសម្ភិទានោះដោយ អនេកបរិយាយបាន ។ បើអ្នកណាមានសេចក្តីសង្ស័យ ងឿងឆ្ងល់ អ្នកនោះ ចូរសួរប្រស្នានឹងខ្ញុំចុះ ខ្ញុំនឹងអាចឆ្លើយដោះស្រាយ ទាន់ព្រះសាស្តាទ្រង់ ឆ្លៀវឆ្លាសលើសលុបក្នុងធម៌ទាំងឡាយ គង់នៅចំពោះមុខយើងទាំងឡាយ ស្រាប់ហើយ ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំទើបនឹងទទួលឧបសម្បទាបាន កន្លះខែ ក៏អាចធ្វើឲ្យជាក់ច្បាស់នូវធម្មប្បដិសម្ភិទា ដោយចំណែក ដោយ ព្យញ្ជនៈបាន ខ្ញុំនឹងប្រាប់ នឹងសម្តែង នឹងធ្វើឲ្យជាក់ច្បាស់ នឹងតាំងផ្តើម នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់នូវធម្មប្បដិសម្ភិទានោះដោយអនេកបរិយាយ បាន ។ បើអ្នកណាមានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ អ្នកនោះចូរសួរប្រស្នា នឹងខ្ញុំចុះ ខ្ញុំនឹងអាចឆ្លើយ ដោះស្រាយ ទាន់ព្រះសាស្តាទ្រង់ឆ្លៀវឆ្លាសលើសលុប ក្នុងធម៌ទាំងឡាយ គង់នៅ ចំពោះមុខយើងទាំងឡាយស្រាប់ហើយ ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំទើបនឹងទទួលឧបសម្បទាបានកន្លះខែ អាចធ្វើឲ្យ ជាក់ច្បាស់នូវនិរុត្តិប្បដិសម្ភិទា ដោយចំណែក ដោយព្យញ្ជនៈបាន ខ្ញុំនឹងប្រាប់ នឹងសម្តែង នឹងធ្វើឲ្យជាក់ច្បាស់ នឹងតាំងផ្តើម នឹងបើក នឹងចែក នឹងធ្វើឲ្យ រាក់នូវនិរុត្តិប្បដិសម្ភិទានោ