កោដ្ឋិកសូត្រ
គ្រានោះ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ ចូលទៅរកព្រះសារី បុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹង ព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ នឹងពាក្យដែលគួរ រពឫឹកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះមហាកោដ្ឋិកៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានសួរព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាល អាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាស រលត់មិនមែនសេសសល់ អ្វីដទៃតិចតួច នៅមានដែរឬ ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាសរលត់មិនមានសេសសល់ អ្វីដទៃតិចតួច មិនមានទេឬ ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាស រំលត់មិនមានសេស សល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះឬ ។ ម្នាលអាវុសោ អ្នកកុំសួរ យ៉ាងនេះឡើយ ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមានក៏មិនមែន ឬ ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ ។ កាលខ្ញុំសួរថា ម្នាល អាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាសរលត់មិនមានសេសសល់ អ្វី ដទៃតិចតួច នៅមានដែរឬ អ្នកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះ ឡើយ ។ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មិនមានឬ អ្នកពោលថា ម្នាល អាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ ។ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះ ផស្សាយតនៈទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះឬ អ្នកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះ ឡើយ ។