អដ្ឋកថាកោដ្ឋិកសូត្រ

ក្បាលទី 28 · ទំព័រ 367

គប្បីជ្រាបវិនិច្ឆ័យក្នុងកោដ្ឋិកសូត្រទី ៣ ដូចតទៅនេះ បទថា ផស្សាយតនានំ បានដល់ ជាអណ្តូងកើតនៃផស្សៈ អធិប្បាយថា ទីដែល កើតនៃផស្សៈ ។ បទថា អត្ថញ្ញំ កិញ្ចិ សេចក្តីថា ព្រះមហាកោដ្ឋិកៈសួរថា កាលផស្សាយតនៈទាំងនោះ រលត់ដោយមិនសេសសល់ កិលេសណាមួយ ក្រៅអំពីនោះ ច្រើន តិច នៅមានឬ ។ ក្នុងបទថា នត្ថញ្ញំ កិញ្ចិ ព្រះមហា កោដ្ឋិកៈក៏សួរថា កិលេសតិចតួចក៏មិនមានឬ ។ ក្នុង ២ បទដ៏សេសក៏ មានន័យដូច្នេះ ។ ព្រះមហាកោដ្ឋិកៈសួរបញ្ញា ៤ នេះ ដោយអំណាច សស្សតទិដ្ឋិ ឧច្ឆេទទិដ្ឋិ ឯកច្ចសស្សតទិដ្ឋិគ ឺយល់ឃើញថាទៀងដោយ ចំណែកខ្លះ និងអមរាវិក្ខេបទិដ្ឋិគ ឺការយល់ឃើញដោយបោះពាក្យបោះសម្តី មិនឲ្យស្លាប់ខ្លួន ។ ដោយហេតុនោះ ព្រះថេរៈ គឺ ព្រះសារីបុត្រកាលជំទាស់ នូវបញ្ញាដែលព្រះមហាកោដ្ឋិកៈសួរហើយសួរទៀត ទើបពោលថា មា ហេវំ ដូច្នេះ ។ ពាក្យថា ហិ ក្នុងពាក្យនេះ គឺ មា ហេវំ ត្រឹមតែជានិបាត អធិប្បាយថា អ្នកកុំពោលយ៉ាងនេះ ។ ព្រះមហាកោដ្ឋិកៈសួរដោយអាការមាន សស្សតទិដ្ឋិជាដើមថា វត្ថុណាមួយដទៃ ដោយអំណាចការចូលទៅ ប្រកាន់ថា អត្តាមានឬ គឺឈ្មោះថា អត្តាណាមួយដទៃមានឬ ។ សួរថា ព្រះថេរៈ គឺព្រះមហាកោដ្ឋិកៈនេះជាអត្តូបលទ្ធិ កាន់លទ្ធិថាមានអត្តាឬ ។ ឆ្លើយ ថា មិនមែនអត្តូបលទ្ធិទេ តែភិក្ខុមួយរូបដែលអង្គុយនៅក្នុងទីនោះ មានលទ្ធិ យ៉ាងនេះ ភិក្ខុនោះមិនអាចសួរបាន ព្រះមហាកោដ្ឋិកៈសួរយ៉ាងនេះ ដើម្បីឲ្យ ព្រះសារីបុត្រដោះស្រាយនូវលទ្ធិនោះ ។