អដ្ឋកថា អានន្ទសូត្រ

ក្បាលទី 28 · ទំព័រ 370

គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅរកព្រះមហា កោដ្ឋិតៈដ៏មានអាយុ លុះចូលទៅដល់ហើយក៏ ធ្វើសេចក្តីរីករាយជាមួយនឹង ព្រះមហាកោដ្ឋិតៈដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ នឹងពាក្យ ដែលគួររពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏បានសួរព្រះមហាកោដ្ឋិតៈដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាសរលត់មិនមានសេសសល់ អ្វីដទៃតិចតួច នៅមានដែរឬ ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាសរលត់មិនមានសេសសល់ អ្វីដទៃតិចតួច មិនមានឬ ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាសរលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះដែរឬ ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាង នេះឡើយ ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាសរលត់មិន មានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមានក៏មិនមែនឬ ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ កាលបើខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាសរលត់មិនមានសេសសល់ អ្វីដទៃតិចតួច នៅមានដែរឬ លោកពោលថា ម្នាលអាវុសោ អ្នកកុំសួរយាងនេះឡើយ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាសរលត់មិន មានសេសសល់ អ្វីដទៃតិចតួច មិនមានឬ លោកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាសរលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះឬ លោកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាសរលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមា