ឧបវាណសូត្រ

ក្បាលទី 28 · ទំព័រ 372

គ្រានោះ ព្រះឧបវានៈដ៏មានអាយុ ចូលទៅរកព្រះសារីបុត្ត ដ៏មានអាយុ លុះចូលទៅដល់ហើយក៏ ធ្វើសេចក្តីរីករាយជាមួយនឹងព្រះសារី បុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរ រពឫកហើយ ក៏អង្គុយក្នុងទសមគួរ ។ លុះព្រះឧបវានៈដ៏មានអាយុ អង្គុយ ក្នុងទីសមគួរហើយក៏ បានសួរព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបានដោយវិជ្ជាឬ ។ ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ ។ ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយ ចរណៈឬ ។ ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ ។ ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជា និងចរណៈឬ ។ ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ ។ ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ព្រោះវៀរចាកវិជ្ជា និងចរណៈឬ ។ ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះ ទេ ។ កាលខ្ញុំសួរថា ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយ វិជ្ជា អ្នកក៏ពោលថា ម្នាលអាវុសោ ដំណើរនេះមិនដូច្នោះទេ កាលខ្ញុំសួរថា ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបានដោយចរណៈឬ អ្នកពោលថា ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ កាលខ្ញុំសួរថា ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជា និងចរណៈឬ អ្នកពោលថា ម្នាល អាវុសោ ដំណើរនេះ មិនដូច្នោះទេ កាលខ្ញុំសួរថា ម្នាលអាវុសោ ចុះ បុគ្គលធ្វើនូវទីបំផុតទុក្ខបាន ព្រោះវៀរចាកវិជ្ជា និងចរណៈឬ អ្នកពោលថា ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ ។