អដ្ឋកថាឧបវាណសូត្រ
ក្បាលទី 28 · ទំព័រ 374
គប្បីជ្រាបវិនិច្ឆ័យក្នុងឧបវានសូត្រទី ៥ ដូចតទៅនេះ បទថា វិជ្ជាយន្តករោ ហោតិ សេចក្តីថា បុគ្គលធ្វើទីបំផុតវដ្តទុក្ខបានដោយវិជ្ជា គឺធ្វើវដ្តទុក្ខឲ្យអស់ ឲ្យដាច់ ក្នុងបទដ៏សេសក៏មានន័យដូចគ្នា ។ បទថា សឧបទានោ ប្រែថា ជាអ្នកមានការប្រកាន់ ។ បទថា អន្តករោ អភវិស្ស គឺបុគ្គលធ្វើទីបំផុតនៃវដ្តទុក្ខបាន ។ បទថា ចរណសម្បន្នោ គឺដល់ព្រមហើយ