អដ្ឋកថា អាយាចនសូត្រ

ក្បាលទី 28 · ទំព័រ 375

ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា កាលបើប្រាថ្នា ( ធ្វើ ខ្លួន ) ឲ្យត្រឹមត្រូវ គួរប្រាថ្នាយ៉ាងនេះថា សូមឲ្យអាត្មាអញមានគុណសម្បត្តិ ដូចជាព្រះសារីបុត្ត និងព្រះមោគ្គល្លាន ។ ម្នាលភិក្ខុទាំងឡាយ ព្រោះ សារីបុត្ត និងមោគ្គល្លាននុ៎ះ ទុកជាជញ្ជីង ជាបែបផែនដល់ពួកភិក្ខុជាសាវ័ក របស់ព្រះតថាគត ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីអ្នកមានសទ្ធា កាលបើ ប្រាថ្នាឲ្យត្រូវ គួរប្រាថ្នាយ៉ាងនេះថា សូមឲ្យអាត្មាអញមានគុណសម្បត្តិដូចជា ខេមាភិក្ខុនី និងឧប្បលវណ្ណាភិក្ខុនី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះខេមាភិក្ខុនី និងឧប្បលវណ្ណាភិក្ខុនីន៎ុះ ទុកជាជញ្ជីង ជាបែបផែនដល់ពួកភិក្ខុនីជាសាវិកា របស់តថាគត ។ ម្នាលភិក្ខុទាំងឡាយ ឧបាសកអ្នកមានសទ្ធា កាលបើ ប្រាថ្នាឲ្យត្រូវ គួរប្រាថ្នាយ៉ាងនេះថា សូមឲ្យអាត្មា អញមានគុណសម្បត្តិដូចជា ចិត្តគហបតី និងហត្ថកអាឡវកៈ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះចិត្តគហបតី និងហត្ថកអាឡវកៈនុ៎ះ ទុកជាជញ្ជីង ជាបែបផែនដល់ពួកឧបាសកជាសាវ័ក របស់តថាគត ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាអ្នកមានសទ្ធា កាលបើ ប្រាថ្នាឲ្យត្រូវ គួរប្រាថ្នាយ៉ាងនេះថា សូមឲ្យអាត្មាអញមានគុណសម្បត្តិដូចជា ឧបាសិកាឈ្មោះខុជ្ជុត្តរា និងវេឡុកណ្តកិយានន្ទមាតា ។ ម្នាលភិក្ខុទាំងឡាយ ព្រោះខុជ្ជុត្តរាឧបាសិកា និងវេឡុកណ្តកិយានន្ទមាតានុ៎ះ ទុកជាជញ្ជីង ជា បែបផែនដល់ពួកឧបាសិកា ជាសាវិការបស់តថាគត ។ អាយាចនសូត្រទី ៦ គប្បីជ្រាបដោយន័យដែលពោលហើយ ក្នុងអដ្ឋកថា ឯកនិបាតខាងដើម ។