រាហុលសូត្រ
គ្រានោះឯង ព្រះរាហុលដ៏មានអាយុ ចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយ គង់ក្នុងទីដ៏សមគួរ ។ លុះព្រះរាហុលមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា នែរាហុល បឋវីធាតុដែលជាខាងក្នុង ខ្លួន និងបឋវីធាតុជាខាងក្រៅនោះ ក៏ជាបឋវីធាតុដូចគ្នាទេ ភិក្ខុត្រូវឃើញ បឋវីធាតុនោះ គួរតាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់ អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនខ្លួនអញទេ លុះភិក្ខុឃើញបឋវីធាតុនុ៎ះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះហើយ រមែងធុញទ្រាន់ក្នុងបឋវីធាតុ រមែងញ៉ាំងចិត្តឲ្យនឿយណាយក្នុងបឋវីធាតុ ។ នែរាហុល អាបោធាតុដែល ជាខាងក្នុង និងអាបោធាតុជាខាងក្រៅនុ៎ះ ក៏ជាអាបោធាតុដូចគ្នាទេ ភិក្ខុត្រូវ ឃើញអាបោធាតុនុ៎ះ គួរតាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិន មែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនខ្លួនអញទេ លុះភិក្ខុឃើញ អាបោធាតុនុ៎ះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះហើយ រមែងធុញទ្រាន់ ក្នុងអាបោធាតុ រមែងញ៉ាំងចិត្តឲ្យនឿយណាយក្នុងអាបោធាតុ ។ នែរាហុល តេជោធាតុដែលជាខាងក្នុង និងតេជោធាតុជាខាងក្រៅនុ៎ះ ក៏ជាតេជោធាតុ ដូចគ្នាទេ ភិក្ខុត្រូវឃើញតេជោធាតុតាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនខ្លួនអញទេ លុះភិក្ខុឃើញ តេជោធាតុនុ៎ះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះហើយ រមែងធុញទ្រាន់ ក្នុងតេជោធាតុ រមែងញ៉ាំងចិត្តឲ្យ នឿយណាយ ក្នុងតេជោធាតុ ។ នែរាហុល វាយោធាតុដែលជាខាងក្នុង និងវាយោធាតុជាខាងក្រៅនុ៎ះ ក៏ជាវាយោធាតុ ដូចគ្នាទេ ភិក្ខុត្រូវឃើញវាយោធាតុនុ៎ះគួរតាមពិត ដោយប្រាជ្ញ