អដ្ឋកថារាហុលសូត្រ

ក្បាលទី 28 · ទំព័រ 378

គប្បីជ្រាបវិនិច្ឆ័យក្នុងរាហុលសូត្រទី ៧ ដូចតទៅនេះ បទថា អជ្ឈត្តិកា បានដល់ បឋវីធាតុក្នុង ២០ អាការ មានសក់ជាដើម មាន លក្ខណៈរឹង ។ បទថា ពាហិរា បានដល់ គប្បីជ្រាបបឋវីធាតុក្នុងថ្ម និងភ្នំ ជាដើម ដែលមិនមានឥន្ទ្រិយជាខាងក្រៅ មានលក្ខណៈរឹង ។ គប្បីជ្រាប ភាពដ៏សេសដោយន័យនេះឯង ។ បទថា នេតំ មម នេសោហមស្មិ ន មេ សោ អត្តា នេះ លោកពោលដោយអំណាចការបដិសេធនូវសេចក្តីប្រកាន់ ដោយអំណាចតណ្ហា មានះ និងទិដ្ឋិ ។ បទថា សម្មប្បញ្ញាយ ទដ្ឋព្វំ បាន ដល់ គប្បីឃើញដោយមគ្គប្បញ្ញា ដោយហេតុ ដោយការណ៍ ។ បទថា ទិស្វា បានដល់ ឃើញដោយមគ្គប្បញ្ញា មួយអន្លើដោយ វិបស្សនា ។ បទថា អច្ឆេជ្ជិ តណ្ហំ បានដល់ កាត់នូវតណ្ហាដែលគប្បី សម្លាប់ដោយមគ្គ មួយអន្លើដោយមូល ។ បទថា វិវដ្តយិ សញ្ញោជនំ បានដល់ រើ គឺដកនូវសំយោជនៈ ១០ ។ បទថា សម្មាមានាភិសមយា បានដល់ ព្រោះលះនូវមានះ ៩ យ៉ាង ដោយហេតុ ដោយការណ៍ ។ បទថា អន្តមកាសិ ទុក្ខស្ស បានដល់ ធ្វើវដ្តទុក្ខឲ្យដាច់ផ្លូវ អធិប្បាយថា ធ្វើហើយ នៅតាំង ព្រះសាស្តាត្រាស់វិបស្សនាក្នុងរាហុលោវាទសូត្រ ក្នុងសំយុត្តនិកាយ ដោយប្រការដូច្នេះ ។ ក្នុងចូឡរាហុលោវាទសូត្រក៏ត្រាស់វិបស្សនា ត្រាស់ ការវៀរចាកមុសាវាទរបស់ភិក្ខុកំលោះក្នុងរាហុលោវាទសូត្រ ក្នុងអម្ពលដ្ឋិការាម ។ ត្រាស់វិបស្សនាបុណ្ណោះ ក្នុងមហារាហុលោវាទសូត្រ ។ ត្រាស់ ចតុក្កោដិកសុញ្ញតាក្នុងអង្គុត្តរនិកាយនេះ ។