ជមាលីសូត្រ

ក្បាលទី 28 · ទំព័រ 380

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង តែងមានក្នុង លោក ។ បុគ្គល ៤ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ បានចេតោវិមុត្តិដ៏ល្អិតណាមួយ ភិក្ខុនោះធ្វើទុកក្នុងចិត្តនូវការរម្លត់ សក្កាយ កាលភិក្ខុនោះ កំពុងធ្វើទុកក្នុងចិត្តនូវការរម្លត់សក្កាយ ចិត្តមិនស្ទុះ ទៅ មិនជ្រះថ្លា មិនតាំងនៅ មិនស្លុងចុះក្នុងការរលត់សក្កាយ ម្នាលភិក្ខុ ទាំងឡាយ ការរម្លត់សក្កាយនុ៎ះ របស់ភិក្ខុនោះ មិនគប្បីបានតាមប្រាថ្នា ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរសមានដៃប្រឡាក់ជ័រស្អិត ចាប់មែកឈើ ដៃបុរសនោះស្អិតថ្ពក់ជាប់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ បានចេតោវិមុត្តិដ៏ល្អិតណាមួយ ភិក្ខុនោះធ្វើទុកក្នុងចិត្តនូវ សក្កាយនិរោធ ( ការរម្លត់សក្កាយ ) កាលបើលោកធ្វើទុកក្នុងចិត្តនូវសក្កាយនិរោធ ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះសប់ក្នុងសក្កាយនិរោធ ម្នាលភិក្ខុទាំងឡាយ សក្កាយនិរោធនុ៎ះ របស់ភិក្ខុនោះឯង មិនគប្បី បានតាមប្រាថ្នា ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុង ធម្មវិន័យនេះ បានចេតោវិមុត្តិដ៏ល្អិតណាមួយ ភិក្ខុនោះធ្វើទុកក្នុងចិត្តនូវ សក្កាយនិរោធ កាលបើលោកធ្វើទុកក្នុងចិត្តនូវសក្កាយនិរោធ ចិត្តរមែងស្ទុះ ទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងសក្កាយនិរោធ ម្នាលភិក្ខុទាំងឡាយ សក្កាយនិរោធនុ៎ះ របស់ភិក្ខុនោះឯង គប្បីបានតាមប្រាថ្នា ។