អដ្ឋកថាជមាលីសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងជម្ពាលីសូត្រទី ៨ ដូចតទៅនេះ បទថា សន្តំ ចេតោវិមុត្តឹ បានដល់ សមាបត្តិ ៨ ណាមួយ ។ បទថា សក្កាយនិរោធំ បានដល់ រម្លត់សក្កាយ ដែលបានដល់ វដ្តៈ ដែលប្រព្រឹត្ត ទៅក្នុងភូមិ ៣ អធិប្បាយថា និព្វាន ។ បទថា ន បក្ខន្ទតិ បានដល់ មិន ស្ទុះទៅដោយអំណាចអារម្មណ៍ ។ ក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា ន បដិកង្ខោ បានដល់ មិនគប្បីសង្ឃឹមបាន ។ បទថា ន លបគតេន បានដល់ ប្រឡាក់ជ័រស្អិត ។ ក្នុងសេចក្តីនេះ គួរនាំមកប្រៀបដូចបុរសដែលបំណងនឹងឆ្លងទៅកាន់ ត្រើយនាយ បានឮថា បុរសម្នាក់បំណងនឹងឆ្លងស្ទឹងទៅកាន់ត្រើយនាយ ដែលមានខ្សែទឹកហូរខ្មួលខ្មាញ់ ច្រើនទៅដោយត្រីកាច គិតថា ត្រើយអាយ គួររង្កៀស មានភ័យចំពោះមុខ ត្រើយនាយជាទីក្សេម ជាទីផុតភ័យ អាត្មាអញ នឹងធ្វើម្តេចហ្ន៎ ទើបឆ្លងទៅកាន់ត្រើយនាយបាន ឃើញដើមថ្ងាន់ ៨ ដើមនៅរៀងគ្នា ទើបសម្រេចចិត្តថា អញគួរទៅតាមលំដាប់របស់ដើមឈើ នេះបាន ឈ្មោះថា ដើមថ្ងាន់ មានមែករអិល កាលចាប់មែកទាញទុកមិនបាន ទើបយកជ័រជ្រៃ និងជ័រលៀបជាដើមណាមួយលាបដៃ និងជើង យកដៃ ស្រវាចាប់មែកមួយ ។ ដៃក៏ជាប់ត្រង់មែកនោះឯង យកដៃឆ្វេង ជើងស្តាំ ជើងឆ្វេង តោងក៏ជាប់ទៀត ព្រោះហេតុនោះ ដៃ និងជើងទាំង ៤ ជាប់នៅ ត្រង់មែកនោះឯង ។ បុរសនោះ សំយុងខ្លួនចុះ កាលភ្លៀងធ្លាក់ គាត់ក៏ធ្លាក់ ចូលក្នុងស្ទឹង លេចក្នុងក្រសែទឹកដែលពេញ ក្លាយជាចំណីក្រពើជាដើម ។ ក្នុងសេចក្តីនោះ ក្រសែនៃសង្សារ គប្បីឃើញដូចក្រសែទឹក ។ ព្រះយោគាវចរ ដូចបុរសបំណងនឹងឆ្លងត្រើយស្ទឹង សក្កាយដូចត្រើយអាយ និព្វានដូចត្រើ នាយ សមាបត្តិ ៨ ដូចដើមថ្ងាន់ ៨ ដើម ដែលដុះរៀងគ្នា ការមិនជម្រះ ធម៌ ដែលជាអន្តរាយចំពោះឈាន និងវិបស្សនា