និព្វានសូត្រ
គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅរកព្រះសារីបុត្ត ដ៏មានអាយុ លុះចូលទៅដល់ហើយក៏ ធ្វើសេចក្តីរីករាយជាមួយនឹងព្រះសារី បុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫក ហើយ ក៏គង់ក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទី សមគួរហើយ ក៏សួរព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត ហេតុអ្វី បច្ច័យអ្វី ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វានក្នុង បច្ចុប្បន្នភពនេះ ។ ម្នាលអាវុសោ អានន្ទ សត្វទាំងឡាយ ក្នុងលោកនេះ មិនដឹងតាមពិតថា នេះជាហានភាគិយសញ្ញា ( សញ្ញាជាចំណែកវិនាស ) មិនដឹងតាមពិតថា នេះជាថិតិភាគិយសញ្ញា ( សញ្ញាជាចំណែកតាំងនៅ គឺ ស្មើដើម ) មិនដឹងតាមពិតថា នេះជាវិសេសភាគិយសញ្ញា ( សញ្ញាជា ចំណែកវិសេសឡើង គឺបានចំណេញ ) មិនដឹងតាមពិតថា នេះជានិព្វេធភាគិយសញ្ញា ( សញ្ញាជាចំណែកត្រាស់ដឹង ) ។ ម្នាលអាវុសោអានន្ទ នេះ ជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្នភពនេះ ។ ម្នាលអាវុសោសារីបុត្ត ចុះហេតុអ្វី បច្ច័យអ្វី ដែល នាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្នភពនេះ ។ ម្នាល អាវុសោអានន្ទ សត្វទាំងឡាយ ក្នុងលោកនេះ បានដឹងច្បាស់តាមពិតថា នេះជាហានភាគិយសញ្ញា បានដឹងច្បាស់តាមពិតថា នេះជាថិតិភាគិយសញ្ញា បានដឹងច្បាស់តាមពិតថា នេះជាវិសេសភាគិយសញ្ញា បានដឹងច្បាស់តាមពិត ថា នេះជានិព្វេធភាគិយសញ្ញា ។