អដ្ឋកថានិព្វានសូត្រ
ក្បាលទី 28 · ទំព័រ 390
គប្បីជ្រាបវិនិច្ឆ័យក្នុងនិព្វានសូត្រទី ៩ ដូចតទៅនេះ ក្នុងបទ ទាំងឡាយ មានបទថា ហានភាគិយា សញ្ញា គប្បីជ្រាបដោយន័យដែល លោកពោលហើយ ក្នុងអភិធម្មនោះឯងយ៉ាងនេះថា ការធ្វើទុកក្នុងចិត្តដោយ សញ្ញា ប្រកបដោយកាម រមែងដាស់តឿននូវបុគ្គលដែលបានបឋមជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ ។ បទថា យថាភូតំ នប្បជានន្តិ បានដល់ មិនដឹងដោយមគ្គញ្ញាណតាមសេចក្តីពិត ។