មហាបទេសសូត្រ

ក្បាលទី 28 · ទំព័រ 390

សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងអានន្ទចេតិយ ក្បែរភោគនគរ ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងមហាបទេស ( គ្រឿង សម្រាប់អាងយ៉ាងធំ ) ៤ យ៉ាងនេះ អ្នកទាំងឡាយចូរ ស្តាប់ភាសិតនោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសម្តែងប្រាប់ ។ ភិក្ខុទាំងនោះ ទទួល ស្តាប់ព្រះពុទ្ធដីកានៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះដ៏ មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះមហាប្រទេស ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីនិយាយយ៉ាង នេះថា ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្តាប់ បានទទួលចំពោះ ព្រះភក្ត្រព្រះដ៏មានព្រះភាគថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀន ប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំអាលត្រេកអរ កុំអាលឃាត់ភាសិតរបស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀនបទ និងព្យញ្ជនៈទាំងនោះឲ្យចាំល្អ ហើយស្ទង់មើល ក្នុងសូត្រ ប្រៀបធៀបោក្នុងវិន័យ ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នក ទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យទៅហើយ មិន ប្រជុំចុះ គឺមិនមានក្នុងសូត្រ ទាំងមិនឃើញប្រាកដក្នុងវិន័យផងទេ អ្នកទាំងឡាយគប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនោះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះជាប្រាកដ ទំនងជាភិក្ខុ នេះរៀនខុសទេ ម្នាលភិក