អដ្ឋកថាមហាបទេសសូត្រ

ក្បាលទី 28 · ទំព័រ 397

គប្បីជ្រាបវិនិច្ឆ័យក្នុងមហាបទេសសូត្រទី ១០ ដូចតទៅនេះ បទថា ភោគនគរេ វិហរតិ បានដល់ ក្នុងបរិនិព្វានសម័យ ព្រះមាន ព្រះភាគទ្រង់ចារិកទៅនគរនោះ ហើយប្រថាប់នៅ ។ បទថា អានន្ទចេតិយេ បានដល់ ក្នុងវិហារដែលតាំងនៅត្រង់ទីជាភពរបស់អានន្ទយក្ខ ។ បទថា មហាបទេសេ ប្រែថា ឱកាសធំ ឬគោលអាងធំ អធិប្បាយថា ហេតុធំដែល ពោលអាងដល់បុគ្គលធំៗ មានព្រះពុទ្ធជាដើម ។ បទថា នេវ អភិនន្ទិតព្វំ សេចក្តីថា ភាសិតនោះ ដែលអ្នកទាំងឡាយជាអ្នកត្រេកអរ ឲ្យសាធុការ ហើយ មិនគប្បីស្តាប់មុន កុំគប្បីជឿ ព្រោះកាលមានបុគ្គលធ្វើយ៉ាងនេះ ភិក្ខុ នោះសូម្បីត្រូវប្រកែកក្នុងកាលខាងក្រោយថា ពាក្យនេះមិនសម ក៏គង់ពោល ថា កាលមុននេះជាធម៌ ឥឡូវនេះមិនមែនជាធម៌ហើយឬ ដូច្នេះហើយ មិន ព្រមលះលទ្ធិ ។ បទថា នប្បដិក្កោសិតព្វំ បានដល់ មិនគប្បីពោលមុនថា បុគ្គលល្ងង់នេះពោលអ្វី ព្រោះកាលពោលយ៉ាងនេះហើយ ភិក្ខុនោះ នឹងមិន ពោលដល់ប្រការដែលត្រូវ និងមិនត្រូវ ដោយហេតុនោះ ទើបព្រះមាន ព្រះភាគត្រាស់ថា អនភិនន្ទិត្វា អប្បដិក្កោសិត្វា ដូច្នេះ ។ បទថា បទព្យញ្ជនានិ បានដល់ ព្យញ្ជនៈ ពោល គឺបទ ។ បទថា សាធុកំ ឧគ្គហេត្វា បានដល់ រៀនដោយល្អថា លោកពោលបាលីក្នុង ទីនេះ ពោលសេចក្តីក្នុងទីនេះ ពោលអនុសន្ធិក្នុងទីនេះ ពោលពាក្យដើម ពាក្យចុងក្នុងទីនេះ ដូច្នេះ ។ បទថា សុត្តេ ឱតារេតព្វានិ បានដល់ គប្បីប្រៀបធៀបោគ្នាក្នុងព្រះសូត្រ ។ បទថា វិនយេ សន្ទស្សេតព្វានិ បានដល់ គប្បីសាកសួរក្នុងព្រះវិន័យ ។