យោធសូត្រ

ក្បាលទី 28 · ទំព័រ 402

ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ( អ្នករស់នៅដោយឋានៈ ជាទាហាន ) ប្រកបដោយអង្គ ៤ ទើបគួរជារាជបុរស ជារាជបម្រើរាប់ ថាជាអង្គ ( អវ័យវៈ ) របស់ព្រះរាជាបាន ។ អង្គ ៤ គឺអ្វីខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ យោធាជីវៈក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងជយភូមិ ១ ជា អ្នកបាញ់បានឆ្ងាយ ១ ជាអ្នកបាញ់ត្រង់ ១ ជាអ្នកអាចទម្លាយនូវកងទ័ពដ៏ធំ បាន ១ ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈប្រកបដោយអង្គ ៤ នេះឯង ទើបគួរជារាជបុរស ជារាជបម្រើ រាប់ថាជាអង្គរបស់ព្រះរាជាបាន ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការ ទើបជាអ្នកគួរទទួលគ្រឿង ដែលគេនាំមកបូជា គួរទទួលរបស់ដែលគេទទួលភ្ញៀវ គួរទទួលទក្ខិណាទាន គួរគេធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរបំផុតរបស់សត្វលោក ក៏ដូច្នោះ ដែរ ។ ប្រកបដោយអង្គ ៤ តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាអ្នកឈ្លាសក្នុងជយភូមិ ១ ជាអ្នកបាញ់បានឆ្ងាយ ១ ជា អ្នកបាញ់ត្រង់ ១ ជាអ្នកទម្លាយនូវកងទ័ពដ៏ធំបាន ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកឈ្លាសក្នុងជយភូមិ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ។ បេ ។ សមាទានសិក្សាក្នុងសិក្ខាបទ ទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសក្នុងជយភូមិយ៉ាងនេះ ឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបាញ់បានឆ្ងាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញដោយបញ្ញាដ៏ប្រពៃតាមពិត នូវរូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជារូបក្នុងខ្លួនក្តី ក្រៅខ្លួនក្តី គ្រោតគ្រាតក្តី ល្អិតក្តី អាក្រក់ក្តី ល្អក្តី នៅឆ្ងាយក្តី នៅជិតក្តី ទាំងអស់នុ៎ះ យ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរ