អដ្ឋកថាយោធសូត្រ

ក្បាលទី 28 · ទំព័រ 404

គប្បីជ្រាបវិនិច្ឆ័យក្នុងយោធសូត្រទី ១ នៃយោធាជីវវគ្គទី ៤ ដូចតទៅ បទថា ឋានកុសលោ បានដល់ ជាអ្នកឈ្លាសក្នុងឋានៈដែលខ្លួន ឈរ ដោយអំណាចបាញ់មិនខុស ។ បទដ៏សេស គប្បីជ្រាបដោយន័យ ដែលពោលហើយខាងដើមនោះឯង ។