បាដិភោគសូត្រ
ម្នាលភិក្ខុទាំងឡាយ មិនមានសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតា ក្តី មារក្តី ព្រហ្មក្តី ឬអ្នកណាក្នុងលោក ជាអ្នកធានាធម៌ទាំង ៤ យ៉ាងបានទេ ។ ធម៌ទាំង ៤ យ៉ាង តើអ្វីខ្លះ ។ មិនមានសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬអ្នកណាមួយក្នុងលោក ជាអ្នកធានាថា របស់ដែលមាន សេចក្តីគ្រាំគ្រាជាធម្មតា កុំគ្រាំគ្រាឡើយ ដូច្នេះ ។ មិនមានសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬអ្នកណាមួយក្នុងលោក ជាអ្នកធានា ថា របស់ដែលមានសេចក្តីឈឺចាប់ជាធម្មតា កុំឈឺចាប់ឡើយ ដូច្នេះ ។ មិន មានសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬអ្នកណាមួយក្នុង លោក ជាអ្នកធានាថា របស់ដែលមានសេចក្តីស្លាប់ជាធម្មតា កុំស្លាប់ឡើយ ដូច្នេះ ។ មិនមានសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬអ្នកណា មួយក្នុងលោក ជាអ្នកធានាថា បាបកម្មទាំងឡាយណា ដែលប្រកបដោយ សេចក្តីសៅហ្មង ធ្វើឲ្យមានភពថ្មី ប្រព្រឹត្តទៅមួយអន្លើដោយសេចក្តី ក្រវល់ក្រវាយ មានទុក្ខជាផល នាំឲ្យមានជាតិជរាមរណៈតទៅ វិបាករបស់ កម្មទាំងនោះ កុំកើតឡើយ ដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ មិនមានសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬអ្នកណាមួយក្នុងលោក ជាអ្នកធានា ធម៌ទាំង ៤ យ៉ាងនេះឯងបានឡើយ ។