សុតសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបាដិភោគសូត្រទី ២ ដូចតទៅនេះ បទថា នត្ថិ កោចិ បដិភោគោ សេចក្តីថា ឈ្មោះថា ជាអ្នកអាច ជាអ្នកទទួល ធានាយ៉ាងនេះថា ខ្ញុំជាអ្នកធានាក្នុងធម៌ទាំងនេះ ដូច្នេះ រមែងមិនមាន ។ បទថា ជរាធម្មំ បានដល់ ភាវៈដែលមានការចាស់ ។ ក្នុងបទទាំងអស់ ក៏មាន ន័យនេះដូចគ្នា ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជា កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះ វស្សការព្រាហ្មណ៍ ជា មហាមាត្យក្នុងដែនមគធៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយក៏ ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ ។ លុះវស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ អង្គុយក្នុងទីដ៏សមគួរ ហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ ចម្រើន យើងខ្ញុំតែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា អ្នកណាមួយ និយាយចំពោះរូប ដែលខ្លួនឃើញហើយថា ខ្ញុំបានឃើញយ៉ាងនេះ ឥតមាន ទោសអំពីអ្នកនោះ អ្នកណាមួយនិយាយចំពោះសំឡេង ដែលខ្លួនឮហើយថា ខ្ញុំបានឮយ៉ាងនេះ ឥតមានទោសអំពីអ្នកនោះ អ្នកណាមួយនិយាយចំពោះវត្ថុ ដែលខ្លួនបានហិត ភ្លក្ស ពាល់ត្រូវថា ខ្ញុំបានហិត ភ្លក្ស ពាល់ត្រូវយ៉ាងនេះ ឥតមានទោសអំពីអ្នកនោះ អ្នកណាមួយនិយាយចំពោះវត្ថុ ដែលខ្លួនបានដឹង ច្បាស់ ( ដោយចិត្ត ) ថា ខ្ញុំបានដឹងច្បាស់យ៉ាងនេះ ឥតមានទោសអំពី អ្នកនោះទេ ។