អភយសូត្រ

ក្បាលទី 28 · ទំព័រ 410

គ្រានោះ ជានុស្សោណិព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏មាន ព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏ អង្គុយក្នុងទីដ៏សមគួរ ។ លុះជានុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរ ហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ ចម្រើន ពួកយើងខ្ញុំ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា បុគ្គល អ្នកមានសេចក្តីស្លាប់ជាធម្មតា មិនខ្លាច មិនតក់ស្លុតនឹងសេចក្តីស្លាប់ មិន ដែលមានឡើយ ។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្តីស្លាប់ជាធម្មតា ខ្លាច តក់ស្លុត នឹងសេចក្តីស្លាប់ក៏មាន ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គល អ្នកមានសេចក្តីស្លាប់ជាធម្មតា មិនខ្លាច មិនតក់ស្លុតនឹងសេចក្តីស្លាប់ក៏មាន ។ ម្នាលព្រាហ្មណ៍ ចុះបុគ្គលអ្នកមានសេចក្តីស្លាប់ជាធម្មតា ខ្លាច តក់ស្លុតនឹង សេចក្តីស្លាប់ តើដូចម្តេច ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះក្នុងលោកនេះ ជា អ្នកមិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកសេចក្តីពេញចិត្ត មិនទាន់ ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ ប្រាសចាកសេចក្តីក្តៅក្រហាយ មិនទាន់ប្រាសចាកចំណង់ ក្នុងកាមទាំងឡាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយ ហើយ តែងត្រិះរិះយ៉ាងនេះថា កាមទាំងឡាយ ដែលជាទីស្រឡាញ់ នឹងលះបង់អាត្មាអញ អាត្មាអញ មុខជានឹងលះបង់កាមទាំងឡាយ ជាទី ស្រឡាញ់ដែរ ។