ព្រាហ្មណសច្ចសូត្រ

ក្បាលទី 28 · ទំព័រ 417

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ សម័យនោះឯង បរិព្វាជកច្រើននាក់ សុទ្ធតែជាអ្នក ល្បីឈ្មោះ អាស្រ័យនៅក្នុងបរិព្វាជការាម ក្បែរឆ្នេរស្ទឹងសប្បិនី គឺបរិព្វាជកឈ្មោះអន្នភារៈ ១ វធរៈ ១ សកុលុទាយី ១ និងបរិព្វាជកឯទៀតដែល មានឈ្មោះល្បីល្បាញ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ស្តេចចេញចាកទី សម្ងំ ក្នុងសាយ័ណ្ហសម័យ ហើយទ្រង់ស្តេចចូលទៅឯបរិព្វាជការាម ក្បែរ ឆ្នេរស្ទឹងសប្បិនីនោះ ។ កាលដែលពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ អង្គុយប្រជុំសន្និបាត ក្នុងសម័យនោះឯង អន្តរាកថានេះ កើតឡើងថា សច្ចៈ របស់ពួកព្រាហ្មណ៍ដូច្នេះខ្លះ សច្ចៈរបស់ពួកព្រាហ្មណ៍ដូច្នេះខ្លះ ។ លំដាប់ នោះ ព្រះដ៏មានព្រះភាគ ស្តេចចូលទៅរកពួកបរិព្វាជកទាំងនោះ លុះចូលទៅដល់ ហើយ ក៏គង់លើអាសនៈដែលគេក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទើបត្រាស់សួរបរិព្វាជកទាំងនោះ ដូច្នេះថា ម្នាលបរិព្វាជកទាំងឡាយ អម្បាញ់មិញអ្នកទាំងឡាយ អង្គុយប្រជុំនិយាយគ្នាអំពីរឿងអ្វី មួយ ទៀត អន្តរាកថារបស់អ្នកទាំងឡាយដូចម្តេច ដែលបញ្ឈប់ដាច់ទៅ ។ បពិត្រ ព្រះគោតមដ៏ចម្រើន កាលដែលយើងខ្ញុំអង្គុយប្រជុំគ្នាក្នុងទីនេះ អន្តរាកថានេះ កើតឡើងថា សច្ចៈរបស់ពួកព្រាហ្មណ៍ដូច្នេះខ្លះ សច្ចៈរបស់ពួកព្រាហ្មណ៍ ដូច្នេះខ្លះ ។ ម្នាលបរិព្វាជកទាំងឡាយ សច្ចៈរបស់ពួកព្រាហ្មណ៍នេះមាន ៤ ដែលតថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ហើយ ទើបប្រកាសឲ្យដឹងច្បាស់ ។ សច្ចៈរបស់ពួកព្រាហ្មណ៍ ៤ តើដូចម្តេច ។ ម្នាលបរិព្វាជកទាំងឡាយ ព្រាហ្មណ៍ក្នុងលោកនេះ ពោលយ៉ាងនេះ ថា សត្វទាំងពួងមិនគួរសម្លាប់ ព្រាហ្មណ៍ កាលពោលដូច្នេះ ឈ្