អដ្ឋកថាព្រាហ្មណសច្ចសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងព្រាហ្មណសច្ចសូត្រទី ៥ ដូចតទៅនេះ បទថា ព្រាហ្មណសច្ចានិ ប្រែថា សច្ចៈរបស់ព្រាហ្មណ៍ទាំងឡាយ ។ បទថា សោ តេន ន សមណោតិ មញ្ញតិ សេចក្តីថា ដោយសច្ចៈនោះ ព្រះខីណា ស្រពនោះ រមែងមិនសម្គាល់ដោយតណ្ហា មានះ ទិដ្ឋិ ថាអញជាសមណៈ ដូច្នេះ ។ ក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា យទេវ តត្ថ សច្ចំ តទភិញ្ញាយ សេចក្តីថា សច្ចៈណាជាសេចក្តីពិត មិនប្រែប្រួលក្នុងបដិបត្តិ នោះថា សត្វទាំងពួងមិនគួរសម្លាប់ ដូច្នេះ ។ ដោយបទនេះ ទ្រង់ធ្វើវចីសច្ចក ្នុងខាងក្នុង សម្តែងនិព្វានជាបរមត្ថសច្ច ។ បទថា តទភិញ្ញាយ បានដល់ ដឹងសច្ចៈទាំង ២ នោះ ដោយបញ្ញាដ៏វិសេសក្រៃលែង ។ បទថា អនុទយាយ អនុកម្បាយ បដិបន្នោ ហោតិ សេចក្តីថា ជាអ្នកបដិបត្តិ បដិបទា ដើម្បីសេចក្តីករុណា និងដើម្បីការអនុគ្រោះ អធិប្បាយថា ជាអ្នក បំពេញគ្រប់គ្រាន់ ។ បទថា សព្វេ កាមា បានដល់ វត្ថុកាមទាំងអស់ កិលេសកាមទាំងអស់ ។ ក្នុងបដិបទាដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា ឥតិ វទំ ព្រាហ្មណោ សច្ចំ អាហ បានដល់ ព្រាហ្មណ៍ដែលជា ព្រះខីណាស្រពពោលយ៉ាងនេះ ក៏ឈ្មោះថា ពោលពិតទាំងអស់ ។ បទថា សព្វេ ភវា បានដល់ ភព ៣ មានកាមភពជាដើម ។ ក្នុងបទថា នាហំ ខ្វចិនិ នេះ ត្រាស់សុញ្ញតា ៤ ចំណុច ពិតហើយ ព្រះខីណាស្រពនេះមិនឃើញខ្លួនក្នុងទីណាមួយឡើយថា អញ័រមែងមិនមាន ក្នុងវត្ថុណាមួយ ។ បទថា កស្សចិ កិញ្ចនតស្មឹ សេចក្តីថា មិនឃើញខ្លួន របស់ខ្លួន ដែលគប្បីនាំចូលទៅក្នុងសេចក្តីកង្វល់សម្រាប់បុគ្គលណាដទៃ អធិប្បាយថា មិនឃើញថា បងប្រុស គួរសម្គាល់ នាំចូលទៅក្នុងឋានៈជា បងប្រុស សម្លាញ់ក្នុងឋានៈជាសម្លាញ់ បរិក្ខារក្នុងឋានៈបរិក្ខារ ដូច្នេះ ។