ឧម្មង្គសូត្រ

ក្បាលទី 28 · ទំព័រ 423

គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សម គួរ ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីដឹកនាំសត្វលោកទៅ អ្វីទង់ទាញ សត្វលោកទៅ មួយទៀត សត្វលោកលុះអំណាចរបស់អ្វីដែលកើតឡើង ។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ សេចក្តីឆ្លាសរបស់អ្នកស្រួលហើយ សេចក្តីវាងវៃរបស់អ្នកស្រួលហើយ សេចក្តីសាកសួរល្អហើយ ម្នាលភិក្ខុ ដ្បិតថា អ្នកបានសួរយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីដឹកនាំសត្វលោក ទៅ អ្វីទង់ទាញសត្វលោកទៅ មួយទៀត សត្វលោកលុះអំណាចរបស់អ្វី ដែលកើតឡើង ។ បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងនោះមែន ។ ម្នាលភិក្ខុ ចិត្ត ដឹកនាំសត្វលោកទៅ ចិត្តទង់ទាញសត្វលោកទៅ សត្វលោកលុះអំណាចចិត្ត ដែលកើតឡើង ។ ភិក្ខុនោះ ត្រេកអររីករាយនឹងភាសិត របស់ព្រះដ៏មាន ព្រះភាគថា សាធុ ព្រះអង្គ ហើយក៏បានសួរប្រស្នា នឹងព្រះដ៏មានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលដែលព្រះអង្គត្រាស់ថា ជា ពហុស្សូតអ្នកទ្រទ្រង់ធម៌ ជាពហុស្សូតអ្នកទ្រទ្រង់ធម៌ដូច្នេះ បពិត្រព្រះអង្គ ដ៏ចម្រើន បុគ្គលជាពហុស្សូត អ្នកទ្រទ្រង់ធម៌ តើដោយហេតុដូចម្តេច ។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ សេចក្តីឆ្លាសរបស់អ្នកស្រួលហើយ សេចក្តីវាងវៃស្រួលហើយ សេចក្តីសាកសួរល្អហើយ ម្នាលភិក្ខុ ដ្បិតអ្នក បានសួរយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលដែលព្រះអង្គត្រាស់ថា ជាពហុស្សូតអ្នកទ្រទ្រង់ធម៌ ជាពហុស្សូតអ្នកទ្រទ្រង់ធម៌ដូច្នេះ បពិត្រព្រះអង្គ ដ៏ចម្រើន បុគ្គលជាពហុស្សូត អ្នកទ្រទ្រង់ធម៌ តើដោយហេត