ឧបកសូត្រ
ទាំងឡាយ ព្រោះជាសប្បុរស ដូច្នេះ ទើបមានចិត្តត្រេកអរ ពោលពាក្យ ជាដើមថា អច្ឆរិយំ ភោ គោតម ដូច្នេះ អនុមោទនាភាសិតរបស់ព្រះតថាគត ហើយធ្វើសក្ការៈ ក៏ត្រឡប់ទៅ ។ ឧបកស ូត្រទី ៨ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ គ្រានោះ ឧបកមណ្ឌិកាបុត្ត ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួច អង្គុយក្នុងទីដ៏សមគួរ ។ លុះឧបកមណ្ឌិកាបុត្ត អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំ ព្រះអង្គតែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា បុគ្គលណាមួយ និយាយពាក្យតិះដៀលអ្នកដទៃ កាលបើនិយាយពាក្យតិះដៀលអ្នកដទៃ បុគ្គលទាំងអស់នោះ ឈ្មោះថា មិនញ៉ាំងកុសលធម៌ឲ្យកើតឡើង កាលបើ មិនញ៉ាំងកុសលធម៌ ឲ្យកើតឡើងបានទេ ក៏ឈ្មោះថា គួរគេតិះដៀលបាន ឈ្មោះថា ប្រកបដោយទោស ។ ម្នាលឧបកៈ បើបុគ្គលនិយាយពាក្យ តិះដៀលអ្នកដទៃ អ្នកដែលនិយាយពាក្យតិះដៀលអ្នកដទៃ រមែងមិនញ៉ាំង កុសលធម៌ឲ្យកើតឡើង កាលបើមិនញ៉ាំងកុសលធម៌ឲ្យកើតឡើងទេ ក៏ឈ្មោះ ថា គួរគេតិះដៀលបាន ឈ្មោះថា ប្រកបដោយទោស ម្នាលឧបកៈ អ្នកឯង និយាយពាក្យតិះដៀលអ្នកដទៃ កាលបើអ្នកឯងនិយាយពាក្យតិះដៀលអ្នកដទៃ រមែងមិនញ៉ាំងកុសលធម៌ឲ្យកើតឡើង កាលបើមិនញ៉ាំងកុសលធម៌ឲ្យ កើតឡើងបានទេ ក៏ឈ្មោះថា គួរគេតិះដៀលបាន ឈ្មោះថា ប្រកបដោយ ទោសហើយ ។ បពិត្រព្រះគោតមដ៏ចម្រើន ប្រៀបដូចបុគ្គលយកអន្ទាក់ដ៏ធំ ទាក់កមនុស្សដែលទើបនឹងងើបឡើង ( អំពីទឹក ) យ៉ាងណាមិញ បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គគ្រាន់តែងើបឡើងភ្លាម ត្រូវព្រះដ៏មានព្រះភាគ ទាក់ដោយអន្ទាក់ គឺសម្តីដ៏ធំ ក៏យ៉ាងនោះ