អដ្ឋកថាឧបកសូត្រ
ឧបកស ូត្រ គប្បីជ្រាបវិនិច្ឆ័យក្នុងឧបកសូត្រទី ៨ ដូចតទៅនេះ បទថា ឧបកោ ជាឈ្មោះនៃមណ្ឌិកាបុត្តនោះ ។ បទថា មណ្ឌិកាបុត្តោ ប្រែថា កូនរបស់នាងមណ្ឌិកា ។ បទថា ឧបសង្កមិ សេចក្តីថា បានឮថា ឧបកមណ្ឌិកាបុត្តនោះ ជាឧបដ្ឋាករបស់ទេវទត្ត ចូលទៅគាល់ដើម្បីកំណត់ថា កាលអាត្មាអញចូលទៅគាល់ព្រះសាស្តា នឹងត្រាស់សរសើរ ឬត្រាស់ តិះដៀលហ្ន៎ អាចារ្យពួកខ្លះពោលដូច្នេះថា គាត់ចូលទៅគាល់បំណងនឹង ស្តាប់ពាក្យថា ទេវទត្តធ្លាក់នរកតាំងនៅអស់មួយកប្ប អ្នកណាក៏កែមិនបាន ដូច្នេះហើយ នឹងបានចាក់ដោតព្រះសាស្តាក៏មាន ។ បទថា បរូបរម្ភំ វត្តេតិ បានដល់ ពោលតិះដៀលអ្នកដទៃ ។ បទថា សព្វោ សោ ន ឧប្បាទេតិ សេចក្តីថា បុគ្គលទាំងអស់នោះមិនធ្វើកុសលធម៌ឲ្យកើតឡើង ឬមិនអាចធ្វើ ពាក្យនៃខ្លួនឲ្យសមគួរបានឡើយ ។ បទថា អនុប្បាទេន្តោ គារយ្ហោ ហោតិ សេចក្តីថា មិនអាចឲ្យកុសលធម៌កើតឡើងបាន កាលមិនអាចធ្វើពាក្យរបស់ ខ្លួនឲ្យសមគួរបាន ក៏រមែងជាបុគ្គលត្រូវតិះដៀល ។ បទថា ឧបវជ្ជោ សេចក្តី ថា រមែងជាបុគ្គលត្រូវតិះដៀល ត្រូវស្តីថាដូចគ្នា ឬជាបុគ្គលប្រកបដោយ ទោស អធិប្បាយថា មានទោស ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចាប់នូវវាទៈរបស់ឧបកៈនោះហើយ កាលទ្រង់ច្បាម-កឧបកៈនោះ ទើបត្រាស់ថា បរូបរម្ភំ ជាដើម ។ បទថា ឧម្មុជ្ជមានកំយេវ បានដល់ កាលងើបក្បាលឡើងអំពីទឹកបុណ្ណោះ ។ ក្នុង បទថា តត្ថ អបរិមាណា បទា ជាដើម គប្បីជ្រាបបវិនិច្ឆ័យដូច្នេះ ។ បទក្តី អក្ខរៈក្តី ធម្មទេសនាក្តី រាប់មិនបានក្នុងការបញ្ញត្តិថា អកុសលនោះ ។ បទថា ឥតិបីទំ អកុសលំ សេចក្តីថា បទទាំងឡាយដែលមកហើយក្នុងអកុសល បញ្ញត្តយ៉ាងនេះថា នេះក៏អកុសល ព្រោះហេតុនេះៗ ក៏អកុសលដូច្នេះ ក៏រាប់ មិនបាន ។