អដ្ឋកថាឧបោសថសូត្រ

ក្បាលទី 28 · ទំព័រ 444

គប្បីជ្រាបវិនិច្ឆ័យក្នុងឧបោសថសូត្រទី ១០ ដូចតទៅនេះ បទថា តុណ្ហីភូតំ តុណ្ហីភូតំ សេចក្តីថា ព្រះមានព្រះភាគទ្រង់សម្លឹង មើលក្នុងទិសណាមួយ ភិក្ខុសង្ឃក្នុងទិសនោះៗ ក៏អង្គុយស្ងៀម ។ បទថា ភិក្ខូ អាមន្តេសិ សេចក្តីថា ទ្រង់សម្លឹងមើលដោយព្រះចក្ខុដ៏ជ្រះថ្លា ហើយ កើតនូវបាមោជ្ជក្នុងធម៌ ទើបត្រាស់នឹងភិក្ខុទាំងឡាយ ដែលដល់ព្រមដោយ បដិបទា ព្រោះទ្រង់បំណងនឹងលើកតម្កើងធម៌ ។ បទថា អប្បលាប បាន ដល់ បរិស័ទវៀរនូវការសន្ទនា ។ បទក្រៅអំពីនេះ ជាវេវចនៈរបស់បទថា អប្បលាប នោះឯង ។ បទថា សុទ្ធា គឺអស់មន្ទិល ។ បទថា សារេ បតិដ្ឋិតា បានដល់ តាំងនៅក្នុងធម្មសារៈ មានសីលសារៈជាដើម ។ បទថា អលំ ប្រែថា គួរ ។ បទថា យោជនគណានិ សេចក្តីថា ចម្ងាយផ្លូវ មួយយោជន៍ សូម្បី ១០ យោជន៍ ច្រើនជាងនោះ ក៏ហៅថា រាប់ជាយោជន៍ ។ តែក្នុងទីនេះបំណងយក ១០០ យោជន៍ខ្លះ ១០០០ យោជន៍ខ្លះ ។ បទថា បុដោសេនាបិ បានដល់ ស្បៀងដើរផ្លូវ ហៅថា បុដោសំ អធិប្បាយថា ត្រូវកាន់យកស្បៀងដើរផ្លូវចូលទៅរក ក៏គួរពិត ។ បាលីថា បុដំសេន ដូច្នេះ ក៏មាន ។ អត្ថនៃបទនោះថា បង្វេច ហេតុនោះ បុគ្គលនោះឈ្មោះថា មាន បង្វេចនៅត្រង់ស្មា ដោយបង្វេចត្រង់ស្មានោះ ។ អធិប្បាយថា ស្ពាយ ស្បៀងទៅ ដូច្នេះ ។ ឥឡូវនេះ ត្រាស់ថា សន្តិ ភិក្ខវេ ជាដើម ដើម្បីសម្តែងថា ភិក្ខុទាំងឡាយដែលជាអ្នកប្រកបដោយគុណទាំងឡាយបែបនេះ មាននៅក្នុងទីនេះ ។ បណ្តាបទទាំងនោះ បទថា ទេវប្បត្តា សេចក្តីថា ភិក្ខុទាំងឡាយ សូម្បីទិព្វវិហារដែលជាហេតុកើតជាឧបបត្តិទេព និងព្រះអរហត្ត ដោយទិព្វវិហារ ។ បទថា ព្រហ្មប្បត្តា សេចក្តីថា ភិក្ខុទាំងឡាយសូម្បីព្រហ្មវិហារ គឺជាហេតុ សម្រេចជាព្រហ្ម ដោយអត្ថថា មិនមានទោស