សោតានុគតសូត្រ
ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំងឡាយ ៤ ប្រការនៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ជាធម៌ដែលបុគ្គលចាំស្ទាត់រត់មាត់ ចូលចិត្ត ច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ គឺបញ្ញា រមែងកើតប្រាកដ ។ អានិសង្ស ៤ ប្រការ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រៀន នូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភូតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈចូលទៅកាន់ត្រចៀករឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយ ទិដ្ឋិបាន ។ ភិក្ខុនោះ ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ ទេវនិកាយណាមួយ ។ ចំណែកធម៌ទាំងឡាយ រមែងប្រាកដច្បាស់ដល់ភិក្ខុ នោះ ដែលមានសេចក្តីសុខ ក្នុងទេវនិកាយនោះ ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសតិ ឈ្មោះថា ជាការយឺតយូរ ឯសត្វនោះ វេលាដល់នូវ គុណវិសេស ក៏ឆាប់រហ័សជាងសតិនោះ ។ ម្នាលភិក្ខុទាំងឡាយ នេះជា អានិសង្សទី ១ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំ ស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ រមែងកើតប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរៀននូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យា- ករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈចូលទៅកាន់ត្រចៀករឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ ។ ភិក្ខុនោះភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ ។ ចំណែកនៃធម៌ទាំងឡាយ មិនសូវប្រាកដច្បាស់ដល់ភិក្ខុនោះ ដែលមានសេចក្តីសុខក្នុងទេវនិកាយនោះ ប៉ុន្តែជាអ្នកមានឫទ្ធិ ដល់នូវសេចក្តីស្ទាត់ជំនាញខាងផ្លូវចិត្ត សម្តែងធម៌ដល់ទេវបរិសទ្យបាន