ឋានសូត្រ

ក្បាលទី 28 · ទំព័រ 455

ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៤ នេះ បុគ្គលគប្បីដឹង ច្បាស់ដោយហេតុ ៤ ប្រការ ។ ហេតុ ៤ ប្រការ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ សីល បុគ្គលគប្បីដឹងបាន ដោយការនៅរួមគ្នា តែសីលនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជាមិនគប្បីដឹងបានទេ បុគ្គលមានប្រាជ្ញាដោយមិនធ្វើទុក ក្នុងចិត្តក៏មិនគប្បីដឹងបាន ទាំងបុគ្គលឥតប្រាជ្ញាមិនគប្បីដឹងបាន ដោយកាល ជាអង្វែងឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្អាត បុគ្គលគប្បីដឹងបាន ដោយការនិយាយគ្នា តែសេចក្តីស្អាតនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជាមិនគប្បី ដឹងបានទេ បុគ្គលមានប្រាជ្ញាដោយមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន ទាំង បុគ្គលឥតប្រាជ្ញា មិនគប្បីដឹងបានដោយកាលជាអង្វែងឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ កម្លាំង បុគ្គលគប្បីដឹងបាន ក្នុងកាលដែលសេចក្តីអន្តរាយ តែ កម្លាំងនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបានទេ បុគ្គលមានប្រាជ្ញា ដោយមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន ទាំងបុគ្គលឥតប្រាជ្ញាមិនគប្បីដឹង បាន ដោយកាលជាអង្វែងឡើយ ។ ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញា បុគ្គល គប្បីដឹងបាន ដោយការសាកច្ឆា ក៏តែប្រាជ្ញានោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានប្រាជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹង បាន បុគ្គល ឥតប្រាជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែង ។ ពាក្យ ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សីល គឺបុគ្គលដឹងបាន