អដ្ឋកថាឋានសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងឋានសូត្រទី ២ ដូចតទៅនេះ បទថា ឋានានិ គឺហេតុទាំងឡាយ ។ បទថា ឋានេហិ គឺដោយហេតុទាំងឡាយ ។ ការស្អាត ឈ្មោះថា សោចេយ្យំ ។ បទថា សំវសមានោ ប្រែថា កាល នៅរួមគ្នា ។ បទថា ន សតតការី ន សតតវុត្តី សីលេសុ សេចក្តីថា បុគ្គលនេះមានជីវិតរស់នៅដោយសីលជានិច្ច គ្រប់កាលក៏មិនមែន ។ បទថា សំវោហារមានោ គឺកាលពោល ។ បទថា ឯកេន ឯកោ វោហរតិ សេចក្តីថា បុគ្គលនេះពោលខ្លួនចំពោះខ្លួន ។ បទថា វោក្កមតិ គឺពោល ។ បទថា បុរិមវោហារា បច្ឆិមវោហារំ គឺបុគ្គលនេះពោលពាក្យក្រោយខុសពី ពាក្យមុន ។ អធិប្បាយថា ពាក្យក្រោយ និងពាក្យមុន ពាក្យមុន និងពាក្យ ក្រោយមិនស៊ីគ្នា ។ ក្នុងបទថា ញាតិព្យសនេន ជាដើម គឺវិនាសញាតិ អធិប្បាយថា បាត់បង់នូវញាតិ ។ ក្នុងបទទី ២ ក៏មានន័យនេះឯង ។ ឯក្នុង ការកើតរោគ រោគនោះឯង ឈ្មោះថា វិនាស ព្រោះធ្វើការមិនមានរោគឲ្យ វិនាសទៅ ។ បទថា អនុបរិវត្តន្តិ គឺជាប់តាម ។ ក្នុងបទថា លាភោ ច ជាដើម គប្បីនាំន័យទៅយ៉ាងនេះថា លាភរមែងវិលទៅតាមអត្តភាពមួយ ការវិនាស លាភ រមែងវិលទៅតាមអត្តភាពមួយ ។ បទថា សាកច្ឆាយមានោ សេចក្តី ថា កាលធ្វើការសន្ទនាដោយអំណាចការសួរ និងការឆ្លើយបញ្ញា ។ បទថា យថា ប្រែថា ដោយអាការណា ។ ឧម្មង្គនៃបញ្ញា ឈ្មោះថា ឧម្មង្គ ។ អភិនីហារនៃចិត្ត ដោយអំណាចការចងបញ្ញា ឈ្មោះថា អភិនីហារ ។ ការសួរ បញ្ញា ឈ្មោះថា សមុទាហារ ។ បទថា សន្តំ សេចក្តីថា មិនពោលឲ្យ ស្ងប់ ព្រោះសត្រូវស្ងប់ ។ បទថា បណីតំ បានដល់ ដល់នូវភាពប្រសើរ ។ បទថា អតក្កាវចរំ សេចក្តីថា បុគ្គលនេះមិនពោលដោយប្រការ ដែលអាច កាន់យកបាន ដោយការដៅស្មាន ដោយការគិតស្មាន ។