អដ្ឋកថាសាបុគិយសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសាបុគិយសូត្រទី ៤ ដូចតទៅនេះ បទថា សាបុគិយា បានដល់ កុលបុត្រអ្នកនិគមសាបុគៈ ។ បទថា ព្យគ្ឃបជ្ជ សេចក្តីថា ព្រះអានន្ទកាលហៅកោលិយបុត្រទាំងនោះ ទើបពោលយ៉ាងនេះ កោលនគរមានឈ្មោះ ២ គឺកោលនគរ ព្រោះនាំដើមក្របៅមកសាង ១ ឈ្មោះព្យគ្ឃបជ្ជៈ ព្រោះគេសាងក្នុងផ្លូវខ្លាឆ្លងកាត់ ១ ។ បុព្វបុរសអ្នក កោលិយៈទាំងនោះ អាស្រ័យនៅក្នុងព្យគ្ឃបជ្ជនគរនោះ ព្រោះដូច្នោះ ទើប លោកហៅថា ព្យគ្ឃបជ្ជ ព្រោះអាស្រ័យនៅក្នុងព្យគ្ឃបជ្ជនគរ ។ ដោយ ហេតុនោះ ព្រះអានន្ទកាលហៅអ្នកកោលិយៈទាំងនោះ ទើបពោលយ៉ាងនេះ ។ បទថា បរិសុទ្ធិប្បធានិយង្គានិ បានដល់ អង្គជាទីតាំងនៃសេចក្តី ព្យាយាមដើម្បីភាពបរិសុទ្ធ អធិប្បាយថា អង្គ គឺជាចំណែកនៃសេចក្តី ព្យាយាម គួរតាំងទុក ។ បទថា សីលបរិសុទ្ធិប្បធានិយង្គំ នេះ ជាឈ្មោះ នៃអ្នុកមានសេចក្តីព្យាយាម ដែលញ៉ាំងសីលឲ្យបរិសុទ្ធ ។ ពិតហើយ បារិសុទ្ធិប្បធានិយង្គនោះ ជាអង្គ ជាទីតាំងនៃសេចក្តីព្យាយាម ដើម្បីឲ្យនូវ ភាពបរិសុទ្ធនៃសីលពេញបរិបូណ៌ ព្រោះហេតុនោះ ទើបឈ្មោះថា សីលបរិសុទ្ធិប្បធានិយង្គំ ។ ក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា តត្ថ តត្ថ បញ្ញាយ អនុគ្គហេស្សាមិ សេចក្តីថា អាត្មាអញ នឹងផ្គងដោយវិបស្សនាក្នុងទីនោះៗ ។ ក្នុងបទថា យោ តត្ថ ឆន្ទោ ជាដើម គប្បីជ្រាបដោយន័យនេះថា កត្តុកម្យតាឆន្ទៈ គឺការពេញចិត្ត គឺការប្រាថ្នា នឹងធ្វើក្នុងការផ្គងនោះឯណា ។ សតិសម្បជញ្ញ លោកពោលក្នុងទីនេះ ដើម្បីភិក្ខុចូលទៅតាំងនូវសតិ ហើយកំណត់ដោយញាណ ញ៉ាំងសេចក្តី ព្យាយាមឲ្យប្រព្រឹត្តទៅ ។ បទថា រជនីយេសុ ធម្មេសុ ចិត្តំ វិរាជេតិ សេចក្តី ថា រមែងធ្វើដោយអាការដែលចិត្តប្រាសចាកតម្រេក ក្នុ